ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​៤​នាក់​ទៀត​វិជ្ជមាន​កូ​វី​ដ អាជ្ញាធរ​ស្រុក​បាទី​បញ្ជូន​ទៅមន្ទីរពេទ្យ​បង្អែក​ស្រុក

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ភួ​ន ឈី​ម អភិបាលស្រុក ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បាទី​ថា មនុស្ស​ចំនួន​៤​នាក់​ទៀត ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​យប់មិញ…

ខេត្តតាកែវ ៖ លោក ភួ​ន ឈី​ម អភិបាលស្រុក ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បាទី​ថា មនុស្ស​ចំនួន​៤​នាក់​ទៀត ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​យប់មិញ ហើយ​អ្នក​ទាំងនេះ​បាន​បញ្ជូន​ទៅ​ព្យាបាល​រួចរាល់​ហើយ​ដែរ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី ។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី ដែល​ដឹកនាំ​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ បាន​ចុះ​ពិនិត្យ និង​បញ្ជូន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ទាំង​០៤​នាក់ ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ម្នាក់​នៅ​ឃុំ​កណ្តឹង ម្នាក់​ទៀត​នៅ​ឃុំ​ពត់​សរ និង​នៅ​ឃុំ​ក្រាំងធ្នង់​០២​នាក់ ដោយឡែក​ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្នក​វិជ្ជមាន​នោះ ក្រុមការងារ​ដឹក​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​អគារ​សាលា​បឋម​សិក្សា​ហាំ​ង​ង៉ោ​ស្មៅ​ខ្ញី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ផង​ដែរ ។

លោក​អភិបាលស្រុក​បាទី បញ្ជាក់​ថា ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ថ្នាក់​ស្រុក កំពុង​បន្ត​ស្រាវជ្រាវ អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ទាំង​០៤​នាក់​ខាងលើ ហើយ​ក៏​ធ្វើការ​អំពាវនាវ​ទៅ​ពលរដ្ឋ​ដែល​ដឹងខ្លួន​ថា បាន​ប៉ះពាល់​ផ្ទាល់​នឹង​ប្រយោល សូម​ប្រញាប់​សហការ​ជាមួយនឹង​អាជ្ញាធរ ដើម្បី​យក​ធ្វើ​មក​សំណាក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​អោយ​បាន​ត្រឹមត្រូវ ជៀសវាង​ដើរ​ចំលង​ដល់​អ្នក​ផ្សេង​អោយ​កាន់តែ​លំបាក​ដល់​អាជ្ញាធរ​នឹង​ពេទ្យ​នោះ​ត្រូវ​រួប​សហការ​គ្នា​អោយ​បាន​ល្អ​បំផុត ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាល​ដាក​ជំងឺ​កូ​វី​ដ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ