ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ភូមិ​ស្ទើរភ្លើង ដាក់​សេរ៉ូម​ឲ្យ​អ្នកជំងឺ​ស្លា​.​ប់ រួច​រត់​ប្រុ​ច​បាត់​ស្រមោល

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ពេទ្យ​ភូមិ​ម្នាក់​គ្មាន​សញ្ញាបត្រ​នោះ​ទេ បាន​ព្យួរសេរ៉ូម​អ្នកជំងឺ ក៏​ស្រាប់តែ​ធ្វើ​ឲ្យ​មនុស្ស​ស្លា​.​ប់ ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃ​ទី​២១ ខែមេសា…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ពេទ្យ​ភូមិ​ម្នាក់​គ្មាន​សញ្ញាបត្រ​នោះ​ទេ បាន​ព្យួរសេរ៉ូម​អ្នកជំងឺ ក៏​ស្រាប់តែ​ធ្វើ​ឲ្យ​មនុស្ស​ស្លា​.​ប់ ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ស្លាករ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឌា​ន ឌាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​គ្រូពេទ្យ​ភូមិ​វិញ​មានឈ្មោះ ហ៊ា​ញ ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។

ពាក់ព័ន្ធ​នឹង​ករណី​គ្រូពេទ្យ​ភូមិ​ព្យួរសេរ៉ូម​អ្នកជំងឺ បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​ខាងលើ​នេះ បើ​តាម​លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិ​ការរង​នគរបាល​ស្រុង​ស្ទោង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ​ថា បើ​តាម​ការ​ស្រាវជ្រាវ គឺ​ពេទ្យ​ភូមិ​ឈ្មោះ ហ៊ា​ញ ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​នេះ ពុំ​មែន​ជា​វេជ្ជបណ្ឌិត ឬ​ក៏​ជា​គ្រូពេទ្យ​ដែល​មានការ​ទទួលស្គាល់​ពី​មន្ទីរពេទ្យ និង​ក្រសួងសុខាភិបាល​នោះ​ឡើយ ។ ហើយ​ពេទ្យ​ឈ្មោះ ហ៊ា​ញ ចំរើន នេះ គ្រាន់តែ​មាន​ឪពុក​បង្កើត​ធ្លាប់​ធ្វើ​ពេទ្យ ហើយ​រូបគេ​គ្រាន់តែ​ចេះ​ដឹង​បន្តិចបន្តួច ក៏​ដើរ​ចាក់​ថ្នាំ និង​ព្យាបាល​អ្នក​ភូមិ​តែ​ម្តង​ទៅ ទើប​ធ្វើ​ឲ្យ​មាន​កំហុសឆ្គង​បែប​នេះ​កើតឡើង​។

តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ឈ្មោះ ឆាយ ស អាយុ​៤០​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​ដែល​ប្តី​នាង​មាន​ជំងឺ​រមាស់​សើ​ស្បែក ដោយ​លេបថ្នាំ​ព្យាបាល​រហូត ហើយ​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១​កន្លង​ទៅ ប្តី​របស់​នាង​មាន​ជំងឺ​ឈឺ​ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង​យ៉ាង​ខ្លាំង នាង​ក៏​បាន​នាំ​ប្តី​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង គ្រូពេទ្យ​ក៏​បាន​ប្រាប់​ថា ប្តី​របស់​នាង​មាន​ជំងឺរបេង និង​ជំងឺ​សួត ហើយ​គ្រូពេទ្យ​ក៏​ឱ្យ​ប្តី​នាង​សម្រាក​ព្យាបាល​រយៈពេល​មួ​យស​ប្តា​ហ៍ និង​លេបថ្នាំ​របេង​រាល់ថ្ងៃ ដោយ​ក្នុង​មួយ​ថ្ងៃ​លេប​៣​គ្រាប់ គឺ​ក្រោយ​បាយ​លេប​មួយ​គ្រាប់​។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បន្ត​ថា លុះដល់​ថ្ងៃ​កំណត់​គ្រូពេទ្យ​ក៏​បានឱ្យ​ចេញ​មក​ផ្ទះ​វិញ នៅ​ពេល​មក​ដល់​ផ្ទះ​បាន​តែ​៣​ថ្ងៃ ជំងឺ​ប្តី​របស់​នាង​បាន​ធ្វើទុក្ខ​រើ​ឡើង​វិញ នាង​ក៏​បាន​យកប្តី​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ម្តងទៀត​អស់​រយៈពេល​១២​ថ្ងៃ ទើប​ចេញពី​ពេទ្យ​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​លេបថ្នាំ​របេង​ជា​ប្រចាំ​។

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១​នេះ នៅ​វេលា​ម៉ោង​ប្រហែលជា​១០​យប់ ប្តី​របស់​នាង​ចាប់ផ្តើម​រាក​បួន​ទៅ​ប្រាំ​ដង លុះដល់​ម៉ោង​៤​ទៀប​ភ្លឺ នាង​ក៏​បានឱ្យ​ប្តី​លេបថ្នាំ​របេង ក្រោយ​លេបថ្នាំ ប្តី​នាង​បាន​ប្រាប់​នាង​ថា «​គាត់​អស់កម្លាំង​ណាស់​» ដោយ​ឮ​ប្តី​និយាយ​ដូច្នេះ នាង​ក៏​បាន​ប្រើ​កូនស្រី​ឱ្យទៅ​ហៅ​ពេទ្យ​ក្នុងភូមិ​ម្នាក់​ឈ្មោះ ហ៊ា​ញ ចំរើន ឱ្យមក​ដាក់​សេរ៉ូម​ឲ្យ​ប្តី​នាង​។ លុះ​មួយសន្ទុះ​ក្រោយមក ពេទ្យ​ភូមិ​ឈ្មោះ ហ៊ា​ញ ចំរើន ក៏​បាន​មក​ពិនិត្យ និង​ព្យួរសេរ៉ូម​ឱ្យ​ប្តី​នាង​មែន ហើយ​នាង​ក៏​បាន​ប្រាប់​ពេទ្យ​ឱ្យ​ជួយ​ដាក់​ថ្នាំ​រាក និង​ថ្នាំ​ជំនួយ​កម្លាំង​ឲ្យ​ប្តី​នាង​ផង ក្រោយ​ពី​ដាក់​សេរ៉ូម​រួច ពេទ្យ​ក៏​បាន​ត្រលប់​ទៅ​វិញ​បាត់ មួយសន្ទុះ​ក្រោយមក​ប្តី​នាង​ក៏​បាន​ស្លា​.​ប់​តែ​ម្តង​។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​ខេត្ត សហការ​ជាមួយ​ជំនាញ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ គ្រូពេទ្យ មណ្ឌល​សុខភាព​ឃុំ ចូលរួម​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកស​.​ព​ជន​រង​គ្រោះ ឃើញ​ថា ស​.​ព​មិន​មាន​ស្លាកស្នាម និង​ចេញ​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ​។ ចំណែក​វត្ថុ​តាង​វិញ សមត្ថកិច្ច​ក៏​ប្រមូល​ចាប់​យក​ពី​កន្លែង​កើតហេតុ​មាន​ដូច​ជា សំបក​ថ្នាំ​របេង​ប្រភេទ RHZE ចំនួន​២​បន្ទះ និង​ថ្នាំ​គ្រាប់​១​បន្ទះ ថ្នាំ​ពណ៌​ស​តូច​ៗ​មិន​ស្គាល់​ម៉ាក​ចំនួន​៨​គ្រាប់ ជា​របស់​ជន​រង​គ្រោះ និង​សេរ៉ូម​ប្រភេទ​ប្រៃ​ផ្អែម​ចំណុះ​៥០០​មី​លី​លី​ត្រ នៅ​សល់​ទឹក​សេរ៉ូម​ចំណុះ​២៥០​មី​លី​លី​ត្រ ជា​របស់​គ្រូពេទ្យ​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​។

យោង​តាម​ការ​ស្រាវជ្រាវ​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​ខាងលើ និង​សាកស​.​ព​ជន​រង​គ្រោះ​ឃើញ​ថា គ្រូពេទ្យ​ឈ្មោះ ហ៊ា​ញ ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មិន​មានច្បាប់​អនុញ្ញាតិ​ផ្នែក​សុខាភិបាល និង​មិន​មាន​សញ្ញាបត្រ​ផ្នែក​គ្រូពេទ្យ​ឡើយ​។ ហើយ​ក្រោយ​កើតហេតុ ជនសង្ស័យ​ជា​គ្រូពេទ្យ​រូប​នេះ ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ចំណែក​សមត្ថកិច្ច​កំពុង​តែ​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ហើយ រីឯ​ស​.​ព​ជន​រង​គ្រោះ​ក៏​បាន​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ