ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយយន់ចិន មានអត្រាខ្ពស់ជាងលុយរៀលខ្មែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់យន់ចិនមានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែមេសា ឆ្នាំ ២០២១នេះបានឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់យន់ចិនមានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែមេសា ឆ្នាំ ២០២១នេះបានឱ្យដឹងថា ១យន់ចិន ទិញចូលរហូតដល់ ៦២៤ រៀល ហើយលក់ចេញ ៦៣០ រៀលឯណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៦២៣ រៀល និងលក់ចេញតែ ៦២៩ រៀលតែប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៨ រៀល, ១អឺរ៉ូ ទិញចូល ៤៨៧៣ រៀល លក់ចេញ ៤៩២១ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣១៤០ រៀល លក់ចេញ ៣១៧១ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់រៀលខ្មែរ ថ្ងៃនេះ គឺ ១០០យ៉េនជប៉ុន ទិញចូល ៣៧៤៧ រៀល លក់ចេញ ៣៧៨៥ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៦២ រៀល លក់ចេញ ៣៦៦ រៀល ខណៈ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៤៧ រៀល លក់ចេញ ៣០៧៨ រៀល ។ ចំពោះ ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣១ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ