ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀរ​អំពើ​បាប​តាម​ផ្លូវ​បី​យ៉ាង

4 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​មង្គល​ជីវិត ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា មនុស្ស​ទាំងឡាយ​ដើម្បី​រស់នៅ​ក្នុង​សង្គម​មាន​សិរី​សួស្តី មាន​សុភមង្គល មាន​សេចក្តីសុខ​ចម្រើន លុះត្រាតែ​មនុស្ស​គ្រប់​គ្នា​ជៀសវាង​នូវ​អំពី​អំពើ​បាប អំពើអាក្រក់​ដែល​ស្តែង​ចេញ​តាម​រយៈផ្លូវ​កាយ វាចា ចិត្ត ដែល​មាន​ខ្លឹមសារ​ដូច​តទៅ​៖…

នៅ​ក្នុង​សៀវភៅ​មង្គល​ជីវិត ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា មនុស្ស​ទាំងឡាយ​ដើម្បី​រស់នៅ​ក្នុង​សង្គម​មាន​សិរី​សួស្តី មាន​សុភមង្គល មាន​សេចក្តីសុខ​ចម្រើន លុះត្រាតែ​មនុស្ស​គ្រប់​គ្នា​ជៀសវាង​នូវ​អំពី​អំពើ​បាប អំពើអាក្រក់​ដែល​ស្តែង​ចេញ​តាម​រយៈផ្លូវ​កាយ វាចា ចិត្ត ដែល​មាន​ខ្លឹមសារ​ដូច​តទៅ​៖

ក-អំពើអាក្រក់​តាម​ផ្លូវ​កាយ ហៅ​ថា កាយទុច្ចរិត​មាន​៣​គឺ ១-​សម្លាប់​បៀតបៀន​ជីវិត​អ្នក​ដទៃ ២- លួច​ឆក់​ប្លន់ ឆបោ​ក ទ្រព្យសម្បត្តិ​គេ ៣- ផឹកទឹក​ស្រវឹង សេព​គ្រឿងញៀន ដែល​នាំ​ឲ្យ​ខូច​ស្មារតី ។ ឯការ​ប្រព្រឹត្ត​ខុស​លើ​កូន​ប្រពន្ធ​អ្នក​ដទៃ ក៏​សង្គ្រោះ​ចូល​ក្នុង​ទី​នេះ​ដែរ ។

ខ-អំពើអាក្រក់​ផ្លូវ​វាចា ហៅ​ថា វចីទុច្ចរិត​មាន​៤​គឺ ១- និយាយ​ភូតភរ កុហក មិន​ប្រកាន់ពាក្យ​សត្យៈ ២- និយាយ​ពាក្យ​សម្តី​ជេរប្រទេច ផ្តាសា គ​ម្រោះ​គម្រើយ ៣- និយាយ​ពាក្យ​មិន​បានការ​ឥតប្រយោជន៍ ។

គ-អំពើអាក្រក់​តាម​ផ្លូវចិត្ត ហៅ​ថា មនោ​ទុច្ចរិត​មាន​៣​គឺ ១- គិត​ល្មោភ លោភលន់ ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ២- គិត​ព្យាបាទ ចង​គំនុំគំកួន ឈ្នានីស​អ្នក​ដទៃ ៣- យល់​ខុស គឺ​យល់​ថា បាប​គ្មាន បុណ្យ​គ្មាន ឪពុក​ម្តាយ​គ្មាន​គុណ​ជាដើម ។

អំពើ​បាប​អស់ទាំង​នេះ​បាន​បំផ្លាញ​នូវ​ប្រយោជន៍​ខ្លួនឯង និង​ប្រយោជន៍​អ្នក​ដទៃ​យ៉ាងធ្ងន់ធ្ងរ​សាបសូន្យ​នូវ​សាមញ្ញ​ផល​ក្នុង​លោក​នេះ លុះ​អស់​អាយុសង្ខារ​ក៏​បាន​ទៅ​កាន់​អបាយភូមិ​ទៀត ។ ព្រោះហេតុនោះ​គ្រប់​គ្នា​ត្រូវ​វៀរ​ចេញ​ឱ្យ​ឆ្ងាយ​ពី​អំពើអាក្រក់​នានា ដើម្បី​សេចក្តីសុខ រស់នៅ​ដោយ​ភាព​ស្ងប់ស្ងាត់​ក្នុង​ដំណើរ​ជីវិត​របស់​យើង​ទាំងអស់​គ្នា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ