ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នកល្មើស​បម្រាមជាង​៣០​នាក់ និង​ដកហូតម៉ូតូជាង៣០គ្រឿង​​​ក្នុងមូលដ្ឋានសង្កាត់ចោមចៅ១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កងកម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​ជាង​៣០​នាក់​ព្រមទាំង​ដកហូត​ម៉ូតូ​ប្រមាណ​ជាង​៣០គ្រឿង​និង​រថយន្ត​មួយ​ចំនួន​ទៀត​ផង​ដែរ​។​ខណៈ​ដែល​អ្នក​ទាំងនោះ​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នានា ទាំង​បំពាន​ល្មើស​ទៅ​និង​បម្រាម​របស់​រាជរដ្ឋាភិបាល​ដែល​បាន​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​រយៈពេល​១៤​ថ្ងៃ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជម្ងឺ​Covid-19 ។ វិធានការ​ក្ដៅ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​ចាប់ពី​វេលា​រសៀល​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា…

រាជធានី​ភ្នំពេញ​ ៖ ​កងកម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​ជាង​៣០​នាក់​ព្រមទាំង​ដកហូត​ម៉ូតូ​ប្រមាណ​ជាង​៣០គ្រឿង​និង​រថយន្ត​មួយ​ចំនួន​ទៀត​ផង​ដែរ​។​ខណៈ​ដែល​អ្នក​ទាំងនោះ​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នានា ទាំង​បំពាន​ល្មើស​ទៅ​និង​បម្រាម​របស់​រាជរដ្ឋាភិបាល​ដែល​បាន​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​រយៈពេល​១៤​ថ្ងៃ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជម្ងឺ​Covid-19 ។

វិធានការ​ក្ដៅ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​ចាប់ពី​វេលា​រសៀល​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ នៅ​តាម​ដងផ្លូវ​នានា​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង និង​ជិត​វត្ត​អង្គ​តា​មិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ចំណុច​ក្រហម ដែល​មានការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​Covid-19​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​។

សមត្ថកិច្ច​បាន​និយាយ​ថា ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​កងកម្លាំង​បាន​ចុះ​ធ្វើការ​ណែនាំ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ជម្ងឺ​កូ​វី​ដ​១៩ ដោយ​កុំ​ចេញ​ដើរ​ឬ​ជិះ​ម៉ូតូ​ចេញ​តាម​ផ្លូវ​និង​ទី​សាធារណៈ​ឲ្យ​សោះ​និង​សូម​ស្ថិត​នៅ​តែ​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន​បាន​ហើយ​ ។​ ប៉ុន្តែ​ទោះជា​បែប​ណា​ មាន​បងប្អូន​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​អនុវត្ត​តាម​យ៉ាង​ខ្ជាប់ខ្ជួន​មិន​ហ៊ាន​ល្មើស​ឡើយ ចំណែក​មួយ​ចំនួន​ទៀត​នៅ​តែ​គ​គ្លើ​ន​ល្មើស​និង​បម្រាម ដោយ​ត្រឹមតែ​១៤​ថ្ងៃ​សោះ​ទ្រាំ​មិន​បាន ហើយ​នៅ​តែ​ចល័ត​ចេញពីផ្ទះ​ប្រសេចប្រសាច​តាម​ផ្លូវ​មិន​ខ្លាចញញើត​អ្វី​សោះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​១​នេះ​គឺ​ត្រូវ​បាន​កំណត់​ចូល​ជា​តំបន់​ក្រហម​ដែល​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩​ច្រើន​នោះ​ទើប​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ហា​នី​ភ័យ​ខ្លាំង​បំផុត ហើយ​កម្លាំង​នគរបាល​ខាងលើ​លែង​និយាយ​ច្រើន​ជាមួយ​អ្នក​ល្មើស​បែប​នេះ​តទៅ​ទៀត​ហើយ​។​ដើម្បី​ទប់ទល់​ជាមួយ​មនុស្ស​រឹងរូស​បែប​នេះ​កម្លាំង​បាន​ប្រើ​វិធានការ​ក្ដៅ ដោយ​អ្នក​ដែល​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​បាន​ចែង​ត្រូវ​ហើយ​ធ្វើ​ដំណើរ​ល្មើស​បម្រាម​និង​ត្រូវ​ឃាត់ខ្លួន​ហើយ​អ្នក​ដែល​រារាំង​ដល់​ការងារ​សមត្ថកិច្ច​និង​ត្រូវ​ចាប់​វាយ​ខ្នោះដៃ​តែ​ម្ដង​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយឡែក​មនុស្ស​ជា​ប្រមាណ​ជាង​៣០​នាក់​រួម​ទាំង​ម៉ូតូ​ប្រមាណ​ជាង​៣០​គ្រឿង​ផង​ក្រោយ​ពី​ការ​ឃាត់ខ្លួន​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​អនុវត្ត​តាម​បទបញ្ជា​ថ្នាក់ដឹកនាំ​ដែល​ត្រូវ​សម្រេច​ផាកពិន័យ​តាម​អន្តរ​ការ​ឬ​បែប​ណា​នោះ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ ។​ទន្ទឹម​និង​នេះ​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​គោរព​ច្បាប់​និង​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់​គ្នា​ដើម្បី​ចៀស​ផុត​ពី​ទុក្ខ​ភ័យ​ព្រោះតែ​ជម្ងឺ​COVID-19៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ