ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរ​សំឡេង​ផ្ទុះ​យ៉ាង​កក្រើក​ឆក់​យក​ជីវិត​ក្មេង​ប្រុស​ម្នាក់ និង​របួស​២​នាក់ បន្ទាប់​ពី​យក​ដំ​លេង

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្នូរ​សម្លេង​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​យ៉ាង​ញ័រ​រញ្ជួយ​ដី បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់ និង​២​នាក់​ទៀត​រង​របួស ហើយ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​២១ ខែមេសា…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្នូរ​សម្លេង​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​យ៉ាង​ញ័រ​រញ្ជួយ​ដី បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់ និង​២​នាក់​ទៀត​រង​របួស ហើយ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ដី​សហ​គម​ខាងកើត ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ។

តាម​ប្រភព​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ឱ្យ​ដឹង​ថា ទីតាំង​ដែល​ផ្ទុះ​គ្រាប់បែក​ខាងលើ​នោះ នៅ​ចម្ងាយ​២០០​ម៉ែត្រ​ពី​ចំណុច​លើ​ដី​របស់​ឈ្មោះ​បេ គួ​យ បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​ចំនួន​៣​នាក់ មាន​ដូច​ជា ៖ ១. ឈ្មោះ បេ គួ​យ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ (​របួសស្រាល​), ២.​ឈ្មោះ ម៉ុ​ត សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​របួសធ្ងន់​ដាច់​ប្រអប់​ដៃស្ដាំ​) និង​៣.​ឈ្មោះ ពឿ​ន ពៅ ភេទ​ប្រុស អាយុ​១២​ឆ្នាំ (​របួសធ្ងន់​) ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ហើយ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ផង​ដែរ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ថា បន្ទាប់​មក​ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ឃើញ​ថា មាន​ស្នាម​រណ្ដៅ​ដី និង​ឈា​.​ម ដែល​បន្សល់​ទុក​ក្រោយ​ពី​សាច់ញាតិ​អ្នក​រង​គ្រោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​។

តាម​ការ​សាកសួរ​ពី​អ្នក​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មូលហេតុ​ដំបូង គឺ​មាន​ក្មេង​ប្រុស​ម្នាក់​បាន​រើស​គ្រាប់បែក​ពីរ​នៅ​ក្នុង​ដី​ភូមិ ដោយ​មិន​ស្គាល់​របស់​ច្បាស់ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​អាយុ​២៩​ឆ្នាំ បាន​យក​គ្រាប់បែក​នោះ​មក​ដំ​លេង លុះ​បាន​បន្តិច​ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​យ៉ាង​កក្រើក​តែ​ម្ដង នឹង​ធ្វើ​របួស​ទាំង​អ្នក​ដំ ព្រមទាំង​អ្នក​នៅ​ក្បែរ​នោះ​ទៀត​ផង ហើយ​ត្រូវ​បាន​គេ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ផង​ដែរ ។

ក្រោយមក ដោយសារ​តែ​ស្នាម​របួស​ធ្វើ​ឱ្យ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក ជា​ហេតុ​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​រូប​នោះ​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​នា​រសៀល​ថ្ងៃ​ដដែល​នោះ ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​។

បើ​តាម​សមត្ថកិច្ច ក៏​ដូច​ជា​ជំនាញ​អង្គការ​ស៊ី​ម៉ាក់ ក៏​ធ្លាប់​បាន​ក្រើនរំលឹក និង​ដាស់តឿន​ជា​ញឹកញាប់ ប្រសិនបើ​រើស​បាន ឬ​ប្រទះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី ឬ​លើ​ដី គឺ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​មក​អាជ្ញាធរ​មូលដ្ឋាន ដែល​នៅ​កៀក​បំផុត មិន​ត្រូវ​យក​គ្រាប់​ទាំងនោះ​មក​ដំ​លេង​នោះ​ទេ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​បាត់បង់​ដល់​អាយុជីវិត ដូច​ជា​ករណី​ខាងលើ​នេះ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ