ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ ! ​ធ្លាយ​អុក​ស៊ី​ហ្សែនបង្កឱ្យឆក់​យក​ជីវិត​អ្នក​ជំងឺ​កូ​វី​ដរហូត២២​នាក់

2 ឆ្នាំ មុន

​​ឥណ្ឌា ៖ អ្នកជំងឺកូ​វី​ដ​១៩​ចំនួន​២២​នាក់​នៅ​មន្ទីរពេទ្យ​មួយ ​ក្នុង​ប្រទេស​ឥណ្ឌា​ បាន​ស្លា​.​ប់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់​ពី​មានការ​លេច​ធ្លាយ​បំពង់​ផ្គត់ផ្គង់​អុក​ស៊ី​ហ្សេន។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNA​ ។ សោកនាដកម្ម​នេះ…

​​ឥណ្ឌា ៖ អ្នកជំងឺកូ​វី​ដ​១៩​ចំនួន​២២​នាក់​នៅ​មន្ទីរពេទ្យ​មួយ ​ក្នុង​ប្រទេស​ឥណ្ឌា​ បាន​ស្លា​.​ប់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់​ពី​មានការ​លេច​ធ្លាយ​បំពង់​ផ្គត់ផ្គង់​អុក​ស៊ី​ហ្សេន។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNA​ ។

សោកនាដកម្ម​នេះ កើតឡើង​នៅ​ពេល​ប្រទេស​ឥណ្ឌា​កំពុង​ជួប​វិបត្តិ​កង្វះខាត​យ៉ាង​ខ្លាំង​នៃ​ការ​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ផ្នែក​វេជ្ជសាស្ត្រ អំឡុង​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩​កាន់តែ​ខ្លាំង​មិន​ធ្លាប់​មាន​។ ការ​លេច​ធ្លាយ​រយៈពេល ៣០​នាទី​នៃ​ប្រព័ន្ធ​មេ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​នៅ​ខាងក្រៅ​មន្ទីរពេទ្យ Zakir Hussain ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​បុរាណ ណា​ស៊ិ​ក ចម្ងាយ​ប្រហែល ២០០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង ម៉ុម​បៃ បាន​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ដល់​បំពង់​អុក​ស៊ី​សែន​របស់​អ្នកជំងឺ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង៦០​នាក់​។

លោក Suraj Mandhare មន្ត្រី​ក្នុង​តំបន់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​។ ហើយ​អុក​ស៊ី​សែន​ត្រូវ​បាន​ផ្គត់ផ្គង់​តាម​រយៈ​ធុង​តែ​មួយ​ក្នុង​ពេល​ឥឡូវនេះ​» ។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណា​រិ​ន​ដ្រា ម៉ូ​ឌី បាន​ថ្លែង​ថា ការ​លេច​​ធ្លាយ​ដែល​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋ ម៉ា​ហា​រ៉ា​ស្ត្រា ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​កូ​វី​ដ​១៩​របស់​ប្រទេស​ឥណ្ឌា​គឺជា​ឈឺចាប់​ខ្លាំង​បំផុត​។
បច្ចុប្បន្ន​លោក Uddhav Thackeray ប្រធាន​រដ្ឋ​បាន​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ​។ ខណៈ​ដែល​ការ​ស្លា​.​ប់​នេះ កើតឡើង​ក្រោយ​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​លោក Thackeray បាន​ស្នើ​សុំ​ជំនួយ​គ្រឿង​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ទៅ​ក្នុង​តំបន់ ដើម្បី​កាត់​បន្ថយ​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​នៅ​ពេល​ចំនួន​អ្នក​ឆ្លង​កើនឡើង​។

គិត​មក​ទល់​ពេល​នេះ បើ​តាម​ប្រភព​ពី worldometers បានឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ប្រទេស​ឥណ្ឌា​កើនឡើង​ជិត១៦​លាន​នាក់ និង​ចំនួន​អ្នក​ស្លា​.​ប់​សរុប​កើន​ដល់ ១៨៤,៦៧២​នាក់​។ ដែល​នាំ​ឱ្យ​ប្រទេស​នេះ បន្ត​ឈរ​នៅ​លំដាប់​ទី ២ ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ