ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនបរទេស​១៦​នាក់​ចាត់ការ​តាម​ច្បាប់ ព្រោះ​ពួក​គេ​ព្យាយាម​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តបន្ទាយមានជ័យ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនបរទេស​ចំនួន​១៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​អនុវត្ត​ច្បាប់ (​កូ​វីត​១៩) បន្ទាប់​ពី​ព្យាយាម​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ។ ប្រភព​បានអោយ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា…

ខេត្តកំពង់ស្ពឺ ៖ ជនបរទេស​ចំនួន​១៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​អនុវត្ត​ច្បាប់ (​កូ​វីត​១៩) បន្ទាប់​ពី​ព្យាយាម​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ។

ប្រភព​បានអោយ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ក្រុមការងារ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ មន្ទីរ​សុខាភិបាល​ខេត្ត កម្លាំង​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ពិនិត្យ និង​រៀបចំ​នីតិវិធី​អនុវត្ត​ច្បាប់ (​កូ​វី​ដ​19) លើ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​មិន​គោរព​វិធានការ​រដ្ឋបាល (​ឆ្លងកាត់​តំបន់​បិទ​ខ្ទប់​) ជា​លទ្ធផល​អនុវត្ត​បាន​ដូច​ខាងក្រោម ៖

ករណី​នេះ​តាម​លិខិតបញ្ជាក់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ចេញ​ដោយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លទ្ធផល​ធ្វើតេស្ត គឺ​អវិជ្ជមាន​ទាំងអស់ ហើយ​ត្រូវ​បន្ត​ស្នាក់​នៅ​រាជធានី​ភ្នំ​ព​ញ ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ បាន​លួច​ចេញពី​រាជធានី​ភ្នំពេញ​តាម​រថយន្ត​៥​គ្រឿង ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ (​ប៉ោយ​បែ​ត​) ពេល​ធ្វើ​ដំណើរ​ដល់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​ហាមឃាត់​មិន​ឲ្យ​ឆ្លងកាត់ ហើយ​បាន​ដេក​លើ​រថយន្ត​១​យប់ លុះ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ បាន​ចូល​មក​ដេក​នៅផ្ទះ​សំណាក់​ឈ្មោះ ហេង មាន​លាភ ក្នុង​ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ។

ខណៈ​ដល់​ផ្ទះសំណាក់ រថយន្ត​៣​គ្រឿង​បាន​ត្រឡប់​ទៅ​វិញ​នៅ​សល់​តែ​រថយន្ត​២​គ្រឿង និង​អ្នកបើកបរ​ជនជាតិ​ខ្មែរ​២​នាក់ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ២០២១​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនបរទេស សញ្ជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​១៦​នាក់ (​ស្រី​៤​នាក់​) ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ចំណែក​រថយន្ត​២​គ្រឿង និង​អ្នកបើកបរ​ចំនួន​២​នាក់ បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី ។
ពេល​នេះ​ចំពោះ​អ្នកបើកបរ​រៀបចំ​និ​តិ​វិធី​បង់ប្រាក់​ពិន័យ​អន្តរការណ៍ តាម​មាត្រា​១០ នៃ​ច្បាប់​កូ​វី​ដ ជា​ទឹកប្រាក់​១២០០ ០០០​រៀល​ក្នុង​១​នាក់ ទៅ​គណនី​រដ្ឋបាល​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ