ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម ៖ ការដំាដុះបន្លែនៅក្នុងស្រុកអាចផ្គត់ផ្គង់តម្រូវការមិនតិចជាង ៨០%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនខ្វះបន្លែនោះទេ កសិករបានកំពុងដំាដុះយ៉ាងសកម្ម ប៉ុន្តែនៅពេលនេះមានការលំបាកដឹកជញ្ជូនមកលក់នៅភ្នំពេញបានដោយសារវិធានការការបិទខ្ទប់ការរាលដាលជំងឺកូវីដ ១៩ ។ ការលើកឡើងរបស់ក្រសួងកសិកម្មបែបនេះ…

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនខ្វះបន្លែនោះទេ កសិករបានកំពុងដំាដុះយ៉ាងសកម្ម ប៉ុន្តែនៅពេលនេះមានការលំបាកដឹកជញ្ជូនមកលក់នៅភ្នំពេញបានដោយសារវិធានការការបិទខ្ទប់ការរាលដាលជំងឺកូវីដ ១៩ ។ ការលើកឡើងរបស់ក្រសួងកសិកម្មបែបនេះ ស្របពេលដែលមានព័ត៌មានថា វៀតណាមមិនអនុញ្ញាតឲ្យមានការនាំបន្លែមកកម្ពុជានៅច្រកជ្រៃធំខេត្តកណ្តាល ដោយាសារបារម្ភពីការឆ្លងជំងឺកូវីដ ១៩ ។ នៅពេលមានព័ត៌មានដូច្នេះមានការព្រួយបារម្ភពីការខ្វះបន្លែផ្គត់ផ្គង់នៅលើទីផ្សារ ពិសេសនៅភ្នំពេញ និងខេត្តកណ្តាល ដែលពលរដ្ឋកំពុងអនុវត្តវិធានបិទខ្ទប់ដើម្បីបង្ការជំងឺកូវីដ ១៩ នោះ ។

នៅថ្ងៃទី ២១ ខែមេសាមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីបញ្ជាក់ និងបំភ្លឺចំពោះការបារម្ភនោះថា តម្រូវការបន្លែក្នុងស្រុកប្រចំាឆ្នំាមានប្រមាណ ១លានតោន ប៉ុន្តែការផលិត និងការផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០,៧៥លានតោន ។ ដូច្នេះកម្ពុជាអាចផ្គត់បានប្រហែល ៧៥% ជាមធ្យម (អាចប្រែប្រួលតាមរដូវ ពោលគឺនៅរដូវប្រាំង ក្រោម ៧០% និងរដូវរំហើយ ៨០%) ។ ក្រសួងបញ្ជាក់ថា កម្ពុជា មិនមែននាំចូលបន្លែគ្រប់នោះទេ ពោលគឺនាំចូលប្រភេទបន្លែតំបន់ត្រជាក់មួយចំនួន ដែលពិបាកដំនៅកម្ពុជា និងនៅរដូវវស្សាដែលមិនមានលក្ខណៈអំណោយផលសម្រាប់ផលិតកម្ម ។

ជាមួយការបញ្ជាក់ថា ពេលនេះកម្ពុជាមិនខ្វះបន្លែទេក្រសួងថែមទំាងលើកឡើងថា «ជាក់ស្តែងតំណាងបណ្តុំកសិកនៅស្រុកស្អាងខេត្តកណ្តាល បានឱ្យដឹងថានៅក្នុងអំឡុងពេលបិទខ្ទប់នេះ កសិករពិបាកលក់បន្លែដោយសារចំនួនអ្នកប្រមូលទិញបន្លែថយចុះ ។ នៅផ្សារអុីអន  ផ្សារភូមិកសិកម្មធម្មជាតិ និងហាងផ្សារខ្មែរបន្លែធម្មជាតិលក់បន្លែសុវត្ថិភាពគ្មានជាតិគីមី ខ្លះទៀតក៏ពុំមានបន្លែលក់គ្រប់គ្រាន់ដែរ ដោយសារមានការបិទផ្លូវ ពិបាកដឹកយកមកភ្នំពេញជាពិសេសក្រុមកសិករនៅខេត្តមណ្ឌលគិរី និងខេត្តកណ្តាលដែលបានចុះកិច្ចសន្យាជាមួយផ្សារទំាងនេះ» ។

តាមសេចក្តីប្រកាសដដែលរបស់ក្រសួងកសិកម្មឲ្យដឹងថា នៅក្នុងការជំរុញការដំាដុះនេះកន្លងមក ក្រសួងបានខិតខំចងក្រងសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងភ្ជាប់ទីផ្សារលក់ផលិតផលតាមរយៈការធ្វើផលិតកម្ម កសិកម្មតាមកិច្ចសន្យា ដោយមកដល់ពេលនេះបានបង្កើតសហគមន៍កសិកម្មសរុប ១២០០សហគមន៍ ដោយមានម្ចាស់ភាគហ៊ុនចំនួន ១៤៤ ៣០៦នាក់ និងប្រាក់ភាគហ៊ុនចំនួនប្រមាណ ១២លានដុល្លារអាមេរិក និងដើមទុនសរុបប្រមាណ ២៤,៨លានដុល្លារអាមេរិក  ព្រមទំាងបានចុះកិច្ចសន្យាផលិតកម្ម កសិកម្មចំនួន ១៦៥ សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ