ប្រទេសថៃ ៖ ព័ត៌មានជាច្រើនកំពុងផ្ទុះឡើងនៅលើសារព័ត៌មានថៃ និងបណ្តាញសង្គម បន្ទាប់ពីកំពូលតារាកំប្លែងជើងចាស់ Kom Chauncheun ដែលឆ្លងកូវីដ១៩ និងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះ។ ប៉ុន្តែដំណឹងចុងក្រោយបានឱ្យដឹងថា លោកត្រូវបានបញ្ជូនបន្ទប់សង្គ្រោះបន្ទាន់ (ICU) បន្ទាប់ពីមេរោគបានវាយលុកដល់សួតរបស់គាត់។
បើតាមការបញ្ជាក់ពីកូនស្រីតារាកំប្លែងជើងចាស់ ដែលប្រជាជនខ្មែរយើងស្គាល់យ៉ាងច្បាស់តាមរយៈខ្សែភាពយន្ត «អ្នកប្រដាល់មិនដែលឈ្នះ» បានឱ្យដឹងថា ឱពុករបស់ខ្លួនមានសភាពហត់ខ្លាំងជាងមុន ប៉ុន្តែពុំមានអាការៈក្តៅខ្លួនឡើយ។ ដោយគ្រូពេទ្យកំពុងប្រើអុកស៊ីសែនដើម្បីជួយក្នុងការដកដង្ហើម និងសម្ពាធឈាមដំណើរការបានល្អ។ ហើយបច្ចុប្បន្នគ្រូពេទ្យកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ ចំណែកឯភរិយារបស់គាត់ក៏ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ផងដែរ ក្រោយការធ្វើតេស្តជាលើកទី ២ ។
ដំណឹងនេះ បានធ្វើឱ្យមិត្តសិល្បៈ និងអ្នកគាំទ្រនាំគ្នាបង្ហោះសារជូនពរ និងបន់ស្រន់ដល់កំពូលតារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ រួមជាមួយភរិយាឆាប់ជាសះស្បើយពីជំងឺមួយនេះ៕ (ដកស្រង់ចេញពី Sanook)
ចែករំលែកព័តមាននេះ