ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​ឆ្នើម​អួត

8 ឆ្នាំ មុន

គណបក្ស​ចាស់​ដែល​មានឈ្មោះ​បោះ​សម្លេង​កន្លង​មក តាម​ការ​កត់សម្គាល់​…​ ឬ​តាម​វោហាសាស្ត្រ​លាន់​រំពង​បាន​បញ្ជាក់​ថា មេ​បក្ស​មួយ​ៗ…​ រួម​ជាមួយ​អ្នកគាំទ្រ «​ផ្កា.ប់មុខ​» (​ផ្តាច់មុខ​) បើ​និយាយ​ពី​រឿង​«​អួត​» ​វិញ​…​ មហា​ឆ្នើម​អួត !

គណបក្ស​ចាស់​ដែល​មានឈ្មោះ​បោះ​សម្លេង​កន្លង​មក តាម​ការ​កត់សម្គាល់​…​ ឬ​តាម​វោហាសាស្ត្រ​លាន់​រំពង​បាន​បញ្ជាក់​ថា មេ​បក្ស​មួយ​ៗ…​ រួម​ជាមួយ​អ្នកគាំទ្រ «​ផ្កាប់មុខ​» (​ផ្តាច់មុខ​) បើ​និយាយ​ពី​រឿង​«​អួត​» ​វិញ​…​ មហា​ឆ្នើម​អួត !

អួត​កប់​មេឃ ឬ​មហា​អួត​… ​ដែល​សម័យ​ខ្មែរក្រហម​កាន់​អំណាច បាន​ប្រើ​ពាក្យ​ថា «​មហាលោតផ្លោះ​»​ និង ​«​មហា​អស្ចារ្យ​» ។

សម័យនេះ​មេ​បក្ស​អួត​ទាំងឡាយ​មិន​ហ៊ាន​យកពាក្យ «​មហាលោតផ្លោះ មហា​អស្ចារ្យ​» ​មក​ប្រើ​ទេ​…! ប្រសិនបើ​ប្រើ​ពាក្យ​នេះ តែ​មួយ​សន្លឹក​ក្រៅពី​ខ្លួនឯង​…​ អត់​មាន​អ្នក​ណា​បោះ​ឱ្យ​ទេ​… និយាយ​ពី​រឿង ​«​អួត​ក្អេងក្អាង​» ​វិញ មេ​បក្ស​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ​… ​មេ​បក្ស​ចាញ់​… ​ចាញ់​អស់​ខោ​…​ ចាញ់​លិ​ប
ដូច​ក្បាលដែកគោល​…​ ក៏​ដូច​មេ​បក្ស​ឈ្នះដែរ​… ​បើ​មិន​ចេះ​អួត​ទេ​…​ គេ​ថា មិន​ចេះបោក ! បើ​មិន​ចេះ​បោក​… ​អត់​មាន​សន្លឹក​ឆ្នោត​ក្លែម​នឹង​គេ​ទេ​…
មេ​បក្ស​មុន​ៗ…​ ទទួលស្គាល់​ច្បាស់​ថា ពិតជា​ពូកែ​បោក​មែនហើយ​…​ ប៉ុន្តែ​មេ​បក្ស​ថ្មី​ៗ​ដែល​ទើប​ចេញ​ពន្លក​មិន​ទាន់​ផុត​ពី​មាត់​ផើង​ផង​… ​ស្រាប់តែ​ «​ចេះ​អួត​»​ ដែរ​… ​មិនមែន​អួត​ធម្មតា​ទេ​… ​គឺ​អួត​ខ្លាំង​តែ​ម្តង ។

មេ​បក្ស​ចាស់​-​ថ្មី​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ ប្រើ​យុទ្ធសាស្ត្រ ក្រៅពី​បន្តុះបង្អាប់​… ​គឺ​ជេរ​… ​ប្រមាថ​បក្ស​ដែល​ល្បី​ឈ្នះ​…​ បែប​យល់​ថា ទាល់តែ​ជេរ​…​ ទើប​មានការ​គាំទ្រ​… បែប​គេ​យល់​អីចឹង​ហើយ​… ​បានជា​ «​មូល​ដូច​បាល់​» ​ខាង​ជេរ​ប្រមាថ​… ​កើត​ម្សិលមិញ​ចេះ​ជេរ​គ្នា​ទៅ​ហើយ​… ​រៀបនឹង​កើត​ក៏​ជេរ​គេឯង​ទៅ​ហើយ​…​ បើ​មិន​ជេរ​…​ គេ​អត់​ស្គាល់​…​ បើ​មិន​ជេរ​មិន​ប្រមាថ​គ្នា គេ​ថា «​អត់​ក្លាហាន​»…​ មែន​ទេ ? !

មិន​ដែល​បាន​កាន់​អំណាច​… ​មិន​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ស្គាល់​ពី​ស្នាដៃ​ដឹកនាំ​… ​ស្គាល់​តែ​ពី​ស្នាដៃ​ដើរ​បោក​គេ​បែប​នេះ​… ​ពិបាក​សង្ឃឹម​ណាស់​…​ ឈ្នះ !
មិន​ថា​ខ្មែរ​ខ្លះ​នៅ​ក្រៅប្រទេស​ទេ ដែល​ចាញ់បោក​មេ​បក្ស​អួត​… ​សូ​ម្បី​ខ្មែរ​ខ្លះ​នៅ​ក្នុងស្រុក ក៏​ចាញ់បោក​មេ​បក្ស​អួត អស់​ខោ អស់​អាវ​ដែរ​…​ ហេ ! ហេ !

បើ​និយាយ​ឱ្យ​ «​ចំ​»​ ទៅ​… ​ធ្វើ​មេ​បក្ស ទាល់តែ​ពូកែ​អួត​…​ ពូកែ​បោក​…​ ពូកែ​ដៀមដាម​…​ បើ​មិន​ឆ្នើម​អួត​ទេ​… ​កុំ​ធ្វើ !!
                      អា​ឡេវ