ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាងខេត្តក្រចេះបណ្ដោយឱ្យ​​អ្នកដំណើរ​ឆ្លង​ចេញ​​បាន តែ​​មក​​​ដល់​ស្ទឹង​ត្រែង​​ត្រូវឃាត់​​​ធ្វើ​ចត្តា​ឡី​ស័ក

3 ខែ មុន
  • Kratié

ខេត្តក្រចេះ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៨នាក់​ បាន​ចល័ត​ទីតាំង​មក​ពី​តំបន់​ផ្សេង​គ្នា ឆ្លងកាត់​ផុត​ពី​គោលដៅ​របស់​សមត្ថកិច្ច​ចម្រុះ​ដែល​ឈរជើង​នៅ​ចំណុច​អូរ​ច្រ​ឡង់ ឃុំ​អូរ​គ្រៀង ស្រុក​សំបូ រ​ខេត្តក្រចេះ តែត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែងឃាត់ខ្លួន​បានជា​បន្តបន្ទាប់​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​…

ខេត្តក្រចេះ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៨នាក់​ បាន​ចល័ត​ទីតាំង​មក​ពី​តំបន់​ផ្សេង​គ្នា ឆ្លងកាត់​ផុត​ពី​គោលដៅ​របស់​សមត្ថកិច្ច​ចម្រុះ​ដែល​ឈរជើង​នៅ​ចំណុច​អូរ​ច្រ​ឡង់ ឃុំ​អូរ​គ្រៀង ស្រុក​សំបូ រ​ខេត្តក្រចេះ តែត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែងឃាត់ខ្លួន​បានជា​បន្តបន្ទាប់​យក​ទៅ​ធ្វើ​ច​ត្តា
​ឡី​ស័ក ។

Picture

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ទាំង៨នាក់​នេះ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​មក​ពី​តំបន់​ផ្សេង​ៗ តាម​មធ្យោបាយ​រថយន្ត​និង​ម៉ូតូ​ធ្វើ​ដំណើរ​ឆ្លងកាត់ ពី​គោលដៅ​បា​រ៉ា​ស់ របស់​សមត្ថកិច្ច​ចម្រុះ​ដែល​ឈរជើង​គោលដៅ​នៅ​ស្រុក​សំបូរ​ជាប់​ព្រំប្រទល់​នៃ​ខេត្តស្ទឹងត្រែង​ ហាក់​មាន​ចំណាត់ការ​ធូររលុង​អនុញ្ញាត​ឲ្យ​មានការ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​គោលដៅ​ខេត្តស្ទឹងត្រែង​ជាប់​ព្រំប្រទល់​ខេត្តក្រចេះ​ឃាត់​បានជា​បន្តរ​បន្ទាប់​នឹង​នាំ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ។

Picture

ប្រភព​ពី​សមត្ថកិច្ច​ខាង​ស្ទឹង​ត្រែង​បានអោយ​ដឹង​ថា អ្នកដំណើរ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ឆ្លងកាត់​ទៅ​ពី​ខេត្តក្រចេះ ចូល​ខេត្ត​របស់​ខ្លួន​ទេ តែ​នៅ​តែ​ចូល​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង​ ក្រុមការងារ​របស់​ខេត្តស្ទឹងត្រែង​បាន​នាំ​ខ្លួន​បុរស​ម្នាក់ ដែល​បាន​លួច ចូល​ទៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ដោយ​បាន​អះអាង​ថា ​ជា​អ្នកការ​សែត (​រស្មី​ពន្លឺ​ជាតិ​) ហើយ​យក​មក​អនុវត្ត​តាម​វិធាន​សុខាភិបាល​កាលពី​ថ្ងៃទី២០ មេសា ២០២១ ។ ក្នុង​​សកម្មភាព​អនុវត្ត​វិធានការ​សុខាភិបាល​ និង​បន្ត​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​បន្ថែម តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋ​ភិ​បាល​(​លេខ​៥២​ស​-​ស​-​រ​) នៅ​ថ្ងៃ​ទី​២០​មេ​សា លោក​ថាវ ប៊ុ​ន​ថេ​ន អភិបាលរង​ក្រុង​ស្ទឹង​ត្រែង បាន​បញ្ជាក់​ក្រុមការងារ​ខាង​ខេត្តក្រចេះ​ថា​៖ ខាង​លោក​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ក្រុម​ឆ្លើយ​តប​បន្ទាន់​ពី​ករណី ឈ្មោះ លី ម៉ូ​សា មិន​អនុវត្ត​តាម​ការ​ណែនាំ និង​បាន​ទៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង តាម​ច្រក របៀង អូរ​ច្រ​ឡង់ និង​ច្រក​ស្រែ​បេង ក្នុងភូមិ​សាស្ត្រ​រវាង​ទឹកដី​ឃុំ​អូរ​គ្រៀង ខេត្តក្រចេះ និង​ឃុំ​អូរ​ឬ​ស្សី​កណ្តាល ខេត្តស្ទឹងត្រែង ។

Picture

លោក​បន្ត​ថា​ ខាង​ក្រុម​យាម​ប្រចាំការ​នៅ​ព្រំប្រទល់​ក្រចេះ​ស្ទឹង​ត្រែង មិន​អនុញ្ញាត​ឲ្យ​ឈ្មោះ​លី មូ​សា​នេះ​ចូល​មក​ក្នុង​ខេត្តស្ទឹងត្រែង​ទេ ប៉ុន្តែ​គាត់​លួច​ចូល​តាម ច្រករបៀង​ស្រែ​បេង​ទើប​អាជ្ញាធរ​និង​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​នាំ​ខ្លួន​មក​យក​សំណាក​និង​ឱ្យធ្វើ​ចិ​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល​ដើម្បី​បង្ការ​ជម្ងឺ​កូ​វី​ដ​១៩​តែ​ប៉ុណ្ណោះ​។

Picture

លោក​លី ម៉ូ​សា មាន​ងារ​ជា​អ្នក​សារព័ត៌មាន (​រស្មី​ពន្លឺ​ជាតិ​)​បាន​សារភាព​ថា​៖​ គាត់​ពិតជា​បាន​លួច​ចូល​មក​ក្នុង ក្រុង​ខេត្តស្ទឹងត្រែង​ពិតប្រាកដ​មែន ព្រោះ​គាត់​ត្រូវការ​ចាំបាច់​មក​ដក​ប្រាក់​ពី​ធានា​គារ យក​ទៅ​ទិញ​សម្ភារដោះស្រាយ​ជីវភាព​។ លោក​ទទួលយក​នៅ​វិធានការ​ដែល​ក្រុម​ឆ្លើយ​តម​បន្ទាន់​បាន​អនុវត្ត​បែប​នេះ ព្រោះ​លោក​យល់​ថា​ វា​ជា​គោលការណ៍​ដែល​យើង ត្រូវ​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​ដើម្បី​ធ្វើ​ឱ្យ​ភូមិ​ឃុំ​ស្រុក​ខេត្ត​យើង​ចៀស​ផុត​កុំឱ្យ​មាន​កើត​ជំងឺឆ្លង​កូ​វី​ដ​១៩ដ៏កាច​សាហាវ​នេះ​។

Picture

សូម​បញ្ជាក់​ថា​៖ នេះ​ជា​ករណី​ទី​៣​ហើយ ដែល​ប្រជាពលរដ្ឋ​ឆ្លងកាត់​ខេត្តក្រចេះ បាន​លួច​ចូល​តាម​ផ្លូវ​វាង​មក​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ហើយ​ត្រូវ ក្រុម​ឆ្លើយ​តម​បន្ទាន់​ខាង​ស្ទឹង​ត្រែង​នាំ​ខ្លួន​បាន​យក​មក​ធ្វើ​ចិ​ត្តា​ឡី​ស័ក​ទាំងអស់​គ្នា សរុប​មាន​ចំនួន​៨​នាក់ ក្នុង​នោះ​មក​ពី​ខេត្ត​ត្បូងឃ្មុំ​៣ និង​ខេត្ត​ក្រចេះ​​៥​នាក់​។ ដោយ ៖ ប៊ុ​ន លី​ន​ណា​​

Picture