ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ដក​ផ្សិត​ពី​ភ្នំ​យក​មក​ហូប ស្រាប់តែ​១​គ្រួសារ​ជួប​គ្រោះ​ទាំងអស់

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ មានករណី​ប្រជា​​ពលរដ្ឋ​ជា​ជនជាតិ​ខ្មែរអ៊ិស្លាម​មួយ​គ្រួសារ​ចំនួន​៤​នាក់ ​បន្ទាប់ពី​បរិភោគផ្សិតដែលដកមកពីភ្នំរួច​ បណ្តាល​ឱ្យ​ពុល ​ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅ​​មន្ទីរពេទ្យ​ ។​ ​ហេតុការណ៍​ខាងលើនេះ បានបង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២០…

​ខេត្តព្រះសីហនុ ៖ មានករណី​ប្រជា​​ពលរដ្ឋ​ជា​ជនជាតិ​ខ្មែរអ៊ិស្លាម​មួយ​គ្រួសារ​ចំនួន​៤​នាក់ ​បន្ទាប់ពី​បរិភោគផ្សិតដែលដកមកពីភ្នំរួច​ បណ្តាល​ឱ្យ​ពុល ​ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅ​​មន្ទីរពេទ្យ​ ។​

​ហេតុការណ៍​ខាងលើនេះ បានបង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ​មេ​សា ឆ្នាំ​២០២១ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​​ទាំង​​៤នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ កូន អៃ​សះ ភេទ​ស្រី អាយុ​៦២​ឆ្នាំ មុខរបរ​មេផ្ទះ (​ត្រូវជា​ម្តាយ ) ២-​ឈ្មោះ តេះ ហ្សើ​បៀត ភេទ ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កសិករ (​ជា​កូនបង្កើត​) ៣-​ឈ្មោះ តេះ ហា​ហ្វី​ស ភេទ ប្រុស អាយុ៣២​ឆ្នាំ មុខរបរកសិករ (​ត្រូវ​កូនបង្កើត​) ​និង​៤-​ឈ្មោះ សុះ កើ​រី​យ៉ា​ស់ ភេទ​ស្រី អាយុ១៨ឆ្នាំ មុខរបរ​មេផ្ទះ (​ត្រូវជា​កូនប្រសា​) ។​ ជនរងគ្រោះទាំង​​​៤នាក់​រស់នៅភូមិឃុំកើតហេតុ​ខាងលើ ។​

តាម​ប្រភពពីសមត្ថកិច្ចបាន​ឱ្យ​ដឹងថា ​មុនពេលកើតហេតុ ​គ្រួសារ​រងគ្រោះ​​​ខាងលើ​នេះបាន​បរិភោគ​ផ្សិត​ដែល​កូនប្រុស​ដក​មក​ពី​ភ្នំ ដោយ​គិត​ថា​ជា​ផ្សិត​កា​ជោ ទើប​យក​មក​ចំអិន​ហូប​ ក្រោយ​ពី​បរិភោគ​រួច​ភ្លាម​ៗ ក៏​ស្រាប់តែ​ពួកគាត់​មាន​អាកា​រៈ​វិលមុខ ឈឺក្បាល និង​ក្អួតចង្អោរ​ទាំងអស់​គ្នា​តែ​ម្តង​។

ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ទាំងអស់ខាងលើត្រូវបានគេ​បញ្ជូន​ទៅសង្គ្រោះ​នៅ​​មន្ទីរ​​ពេទ្យ​ឯ​​ខេត្តកំពត​ភ្លាម​ៗ ហើយ​បើ​តាម​របាយការណ៍​ចុង​ក្រោយ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ធូរស្បើយ​ឡើង​វិញ​អស់ហើយ មិន​មានរង​គ្រោះថ្នាក់​ដល់អាយុ​​ជីវិតនោះ​​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ