ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុំក្លិន​ស្អុយ​សង្ស័យ​បើកទ្វារ​មើល ស្រាប់តែ​ឃើញ​បុរស​រង​គ្រោះ​ផ្អើល​ពេញ​ផ្ទះសំណាក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ជនបរទេស​ម្នាក់​បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ឡើង​ហើម​ទៅ​ហើយ ទើបនឹង​ដឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ជនបរទេស​ម្នាក់​បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ឡើង​ហើម​ទៅ​ហើយ ទើបនឹង​ដឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​ជុំ​មិត្ត​» ស្ថិត​នៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជនបរទេស​ដែល​បាន​បាត់បង់​ជីវិត​ខាងលើ​នេះ​មានឈ្មោះ ម៉ាក់ លុ​ច​សៀន​ហ្វ្រេ​ស អាយុ​៦៤​ឆ្នាំ ជា​ជនជាតិ​បារាំង ដោយ​បាន​ចូល​សម្រាក​នៅផ្ទះ​សំណាក់​ខាងលើ​ជា​អចិន្ត្រៃយ៍ ។

សមត្ថកិច្ច​បាន​យោង​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​សំណាក់ បាន​ឲ្យ​ដឹង​ថា ជនជាតិ​បារាំង​ដែល​បាន​ដេក​ស្លា​.​ប់​នោះ គឺ​សង្ស័យ​តែ​ស្លា​.​ប់​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែមេសា ព្រោះ​ដោយសារ​តែ​មិន​បានដឹង​ច្បាស់​ថា តើ​ជន​រង​គ្រោះ​ស្លា​.​ប់​នៅ​ថ្ងៃ​ណា​ប្រាកដ​នោះ​ទេ? ប៉ុន្តែ​ដោយសារ​ធុំក្លិន​ស្អុយ និង​មានការ​សង្ស័យ ទើប​បើកទ្វារ​បន្ទប់​លេខ​១៣ ដែល​គាត់​ស្នាក់​នៅ ក៏​ស្រាប់តែ​ឃើញ​ដេក​ស្លា​.​ប់​ឡើង​ហើម​ប៉ោង​បាត់​ទៅ​ហើយ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​បន្ត​ថា ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើស​.​ព​ជនបរទេស​ដែល​ដេក​ស្លា​.​ប់​នោះ គឺ​ពុំ​មាន​ស្លាកស្នាម​គួរ​ឱ្យ​សង្ស័យ​ជា​អំពើ​ឃាត​.​កម្ម​នោះ​ទេ​។ ប៉ុន្តែ​បាន​ឲ្យ​មន្ត្រី​មន្ទីរ​សុខាភិបាល​មក​ពិនិត្យ និង​យក​សំណាក ព្រោះ​ដោយសារ​សង្ស័យ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ ។

បន្ទាប់​ពី​ពិនិត្យ​ស​.​ព​ជនបរទេស​រង​គ្រោះ​ហើយ សមត្ថកិច្ច​បាន​វេច​ខ្ចប់ និង​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ផ្ដល់​ព័ត៌មាន​ពី​ថ្នាក់លើ ។ ចំណែក​មនុស្ស​ក្នុងផ្ទះ​សំណាក់​ទាំងអស់​ត្រូវ​បាន​បង្ខាំ​អ​ទុក​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​លើ​ជនបរទេស​ខាងលើ​ជា​មុន​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ