ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ចាម ចាប់បុរសម្នាក់ ផឹកស៊ីហើយ ជេរប្រមាថសមត្ថកិច្ច!

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ជាករណីទី១ហើយ នៅខេត្តកំពង់ចាម ដែលបុរសម្នាក់ បានជួបជុំ ផឹកស៊ីស្រវឹងហើយ បានជេរសមត្ថកិច្ចម្តងជាពីរ ហើយត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ។ ចំណែក​​អ្នកផឹកស៊ីរួមក្រុម​ផ្សេងទៀត បានស្តាប់ការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច…

ខេត្តកំពង់ចាម៖ ជាករណីទី១ហើយ នៅខេត្តកំពង់ចាម ដែលបុរសម្នាក់ បានជួបជុំ ផឹកស៊ីស្រវឹងហើយ បានជេរសមត្ថកិច្ចម្តងជាពីរ ហើយត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ។ ចំណែក​​អ្នកផឹកស៊ីរួមក្រុម​ផ្សេងទៀត បានស្តាប់ការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច មិនត្រូវបានចាប់ខ្លួនទេ​។

ករណីមនុស្សមួយក្រុម មានគ្នាចំនួន ៥ នាក់ បាននាំគ្នាផឹកស៊ី គឺ​នៅក្នុងឃុំរំចេក ស្រុកកំពង់សៀម។ នេះ​ជាទង្វើខុសច្បាប់ ដែលអាជ្ញាធរខេត្ត ហាមមិនឲ្យមានការជួបជុំផឹកស៊ី ដើម្បីបង្ការ កុំឲ្យឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែ​ដោយសារតែមានការអប់រំ​មិនស្ដាប់នៅតែផ្គើន ទើបសម្រេចចាប់ខ្លួនបុរសនោះ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២១។​ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ប៉ាន់ ដន អធិការនគរបាលស្រុកកំពង់សៀម។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា យោងតាមបទបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ បានចេញលិខិតជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ចាម ដោយមិនឱ្យមានការជួបជុំគ្នាច្រើន ពិសេស​មិន​ឲ្យជួបជុំផឹកស៊ីនោះទេ ដោយសារតែការព្រួយបារម្ភនៃការរីករាល​ដាលជំងឺកូវីដ។

សមត្ថកិច្ចបានប្រាប់បន្តថា ស្របពេលដែលកម្លាំងប្រជាការពារ រួមជាមួយនឹងប៉ុស្តិ៍រដ្ឋបាលរំចេក ល្បាតតាមគោលដៅជាច្រើន នៅក្នុងភូមិ គឺនៅម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១៧មេសា​ បានជួបបុរសម្នាក់ ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុ បានដើរចេញពីកន្លែងផឹកស៊ី ហើយស្រែក​លើអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ក្នុងស្ថានភាពស្រវឹង​ថា «ពួកអាធ្វើការឃុំ ពួកហ្អែងធ្វើការឱ្យល្អតិចមើល»​។

ឃើញស្ថិតក្នុងសភាពស្រឹវឹងបែបនេះ កម្លាំងសមត្ថកិច្ច បាននិយាយណែនាំឲ្យឈប់ផឹកស៊ី ឆាប់ទៅផ្ទះ ក្នុងនោះ អ្នកដែលរួមផឹកស៊ីជាមួយបុរសខាងលើ មានគ្នាបួននាក់ បាននាំគ្នា ត្រឡប់​ទៅផ្ទះរៀងៗខ្លួន បាត់អស់។ ចំណែកឈ្មោះ ប្រុស​ ពុំស្តាប់ឡើយ។

ពេលនោះ កម្លាំងសមត្ថកិច្ច បានយកបុរសរូបនោះ មកណែនាំនៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ធ្វើការអប់រំណែនាំនូវសេចក្តី​សម្រេចលេខ៤៩ ស.ស.រ របស់រារដ្ឋាភិបាល និងធ្វើកិច្ចសន្យា រួចកម្លាំងសមត្ថកិច្ច បានឱ្យត្រឡប់ទៅផ្ទះវិញ។

ប៉ុន្តែ​ពេលដើរចេញដល់ចំណុចផ្លូវថ្នល់កៅស៊ូ មុខប៉ុស្តិ៍ ស្រាប់តែបុរសនេះ នៅតែបន្តស្រែកជេរប្រមាថ មកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទៀតនូវពាក្យអសុរោះឡើងកប់ៗមាត់… បន្ទាប់មក ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់នោះ តាមបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ហើយបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាល​ស្រុកកំពង់សៀម ទាំងយប់ដើម្បីសួរនាំ រៀបចំសំណុំរឿង បញ្ជូនទៅឲ្យតំណាងអយ្ ការអមសាលាដំបូងខេត្ត។

សូមបញ្ជាក់ថា នេះគឺជាករណីទីមួយនៅខេត្តកំពង់ចាម ដែលល្មើសនឹង​បំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវប៉ូលិសចាប់ខ្លួន បញ្ជូនទៅតុលាការ៕ ដោយ៖ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ