ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ ចាប់ពិន័យអ្នកមិនពាក់ម៉ាស ៨នាក់ ម្នាក់ ២០ម៉ឺនរៀល

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ គឺជាលើកដំបូងហើយ នៅកម្ពុជា ដែល​អាជ្ញាធរសមត្ថកិច្ចខេត្តព្រះសីហនុ បានចាប់ផាកពិន័យអ្នកមិន​ពាក់ម៉ាស។ នោះគឺនៅ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ​ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់…

ខេត្តព្រះសីហនុ៖ គឺជាលើកដំបូងហើយ នៅកម្ពុជា ដែល​អាជ្ញាធរសមត្ថកិច្ចខេត្តព្រះសីហនុ បានចាប់ផាកពិន័យអ្នកមិន​ពាក់ម៉ាស។ នោះគឺនៅ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ​ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានផាក​ពិន័យប្រជាពលរដ្ឋ ចំនួន ០៨នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។ ក្នុងម្នាក់ ពិន័យ ២០ម៉ឺនរៀល​។​

អនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច​សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច​រក្សាគម្លាត​​សុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិន គោរពវិធានការគម្លាតសុវត្ថិភាព»។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួន ឱ្យអនុវត្តនូវកាតព្វកិច្ច​ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លង​រាលដាលនៃជំងឺកូវីដ-១៩។ ចំពោះជន ដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការ​លើកលែង។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បាន​ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ​គោលការណ៍​ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ ដោយ៖ ហ៊ុយ ចាន់ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ