ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៦ និង៥៤នាទីយប់ ថ្ងៃទី២ តុលានេះ មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានកំពុងដឹកដីចាក់ទប់ក្បាលស្ពានតាហោ ដែលកំពុងហូរច្រោះដាច់ក្រោមគល់ស្ពានតាហោខាងលិច ដោយសារទឹកភ្លៀងធ្លាក់ច្រើនជន់ពេញអាងព្រែកទន្លេវ៉ៃគោ បណ្តាលឲ្យទឹកហូរលើទ្វារអាង ហើយក៏ហូរច្រោះដាច់ដីថ្នល់ជាប់ក្បាលស្ពានខាងលិចកាលពីម៉ោង៤ល្ងាច ហើយរយៈពេលតែមួយម៉ោងគឺនៅម៉ោង៥ល្ងាច ស្រាប់តែហូរបាក់ដីទំហំជិត២ម៉ែត្រ ។
លោកអភិបាលខេត្តបានទៅពិនិត្យឃើញថា អាចបាក់ក្បាលស្ពានខូចថ្នល់ និងស្ពាន ក៏បញ្ជាឲ្យលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកនាំកម្លាំងយករថយន្តបែនដឹកដីចាក់ទប់ភ្លាមៗរហូតមកដល់ម៉ោង៧យប់មិនទាន់ទប់រួចរាល់ទេ កំពុងឲ្យរថយន្តជីដីទាំងយប់មកចាក់រហូតជឿជាក់ថា ទឹកឈប់ហូរច្រោះ តែពេលនេះភ្លៀងកំពុងធ្លាក់មិនដឹងថា ទប់បានជោគជយ័ ឬយ៉ាងណាទេ ៕




ចែករំលែកព័តមាននេះ