រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរសម និងធ្វសវនាការជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទើបនឹងបិទបញ្ចប់នៅប៉ុន្មាននាទីមុននេះអនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រជប៉ុន លោក Kazuyuki Nakane បានមានប្រសាសន៍ថា ជប៉ុននឹងបន្តជួយដល់ការខិតខំរបស់កម្ពុជាក្នុងការកែទម្រង់ការបោះឆ្នោត ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ជំហានដំបូងទៀតថា ជាការឆ្លើយតបក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលជប៉ុនដែលបានជួយដល់ការកែទម្រង់ការបោះឆ្នោត ដោយប្រើប្រព័ន្ឋបច្ចេកវិទ្យាថ្មី ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ