ខេត្តបន្ទាយមានជ័យ ៖ សពពលករម្នាក់ត្រូវភាគីថៃធ្វើការបញ្ជូនត្រឡប់មកឱ្យសាច់ញាតិ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី០២ តុលា ២០១៥ បន្ទាប់ពីបានស្លាប់ដោយសារលង់ទឹកក្នុងខេត្តនគររាជសីមា ប្រទេសថៃ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះលាង រ៉ាម៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យខេត្តកំពត ។ ជនរងគ្រោះធ្វើជាកម្មករនៅរោងចក្រសាច់មាន់ ក្នុងខេត្តនគររាជសីមា ប្រទេសថៃ បានស្លាប់ដោយលង់ទឹក ហើយត្រូវគេប្រទះឃើញ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ កញ្ញា ២០១៥ ។
សាច់ញាតិ ក៏ដូចជាឪពុកសពឈ្មោះលាង សុជាតិ អាយុ៤៦ឆ្នាំ បានបើកមឈូសពិនិត្យមើលសពដោយនិយាយថា ខ្លាចជនរងគ្រោះស្លាប់ដោយសារករណីផ្សេង ។ បើទោះជារបាយការបញ្ជាក់ពីមន្ត្រីអគ្គកុងស៊ុលថា ជនរងគ្រោះបានស្លាប់ដោយលង់ទឹក ក៏ដោយ។ ទីបំផុត សពត្រូវបានបូជានៅវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ដើម្បីយកធាតុទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។




ចែករំលែកព័តមាននេះ