ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​​ជន​សង្ស័យ​ចែក​ចាយ​ថ្នាំ​ញៀន​៤នាក់បញ្ជូន​ទៅ​សាលា​ដំបូង​រសៀលនេះ ​

10 ឆ្នាំ មុន

ខេត្ត​កំ​ពង​ឆ្នាំង​ ៖ អ្នក​ចែកចាយ​ថ្នាំ​ញៀន​៤​នាក់ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ម៉ា​ទឹកកក​៤​កញ្ចប់​ត្រូវ​បានសមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តនៅរសៀល​​ថ្ងៃ​ទី​០២ ​តុលា ​២០១៥​នេះ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ទឺ​ក​ផុសសហការ​ជាមួយ​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តព័ទ្ធ​ចាប់​បាន​នៅ​ក្នុងផ្ទះ​ពេល​កំពុង​ចែកចាយ​ថ្នាំ​ញៀន កាល​ពី​ម៉ោង​៧ និង​២០​នាទី​យប់ ​ថ្ងៃ​ទី​៣០ ​កញ្ញា ​​២០១៥ នៅ​ក្នុងភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​។

លោក ជុន ថា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្ត និង​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្តបានឱ្យ​ដឹង​ថា​​ ជនល្មើស​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ដ៏​សកម្ម​នៅ​ក្នុងស្រុក​ទឹកផុសដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ទាំង​៤​នាក់​នោះ​គឺ ១​-ឈ្មោះ ហុង ចាន់​ធឿ​ន អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​ម្ចាស់ផ្ទះ លាក់​ទុក​ថ្នាំ​ញៀន ២-​ឈ្មោះ នុ​ត វ​ណ្ណា អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ ល សុ​វ៉ា​ត់ អាយុ​៣២​ឆ្នាំ មុខរបរ​ជា​ជាង​ចម្លាក់ ៤-​ឈ្មោះ វ៉ា ណា​រិ​ទ្ធ មុខរបរ​ជា​កម្មករ​ចម្លាក់ ពួក​គេ​ទាំង​៤​នាក់​រស់នៅ​ក្នុងភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​។

​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនល្មើស មានថ្នាំ​ញៀន​ម៉ា​ទឹក​ក​ចំនួន​៤​កញ្ចប់​ មាន​ទម្ងន់ ០,៣៦​ក្រាម និង​ទូរ​សព្ទ័​ដៃ​០៣​គ្រឿង៕