រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា ខណៈនេះ ប្រជាពលរដ្ឋជាង២០០នាក់ បានមកដល់មុខរដ្ឋសភា ដើម្បីយកញត្តិដាក់ជូនរដ្ឋសភា ឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាទំនាស់ដីធ្លី ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្រុមប្រជាពលរដ្ឋខាងលើបានអះអាងថា ពួកគាត់ទាំងជាង២០០នាក់ តំណាងឱ្យប្រជាពលរដ្ឋ៩៩៨គ្រួសារ មកពីឃុំចំនួន៤ ស្រុកឆ្លូង ខេត្តក្រចេះ នៅរសៀលថ្ងៃទី២ តុលា នេះ ដើម្បីយកញត្តិដាក់ជូនរដ្ឋសភាឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលកន្លងមក អាជ្ញាធរខេត្តបានធ្វើការដោះដូរជាមួយក្រុមហ៊ុនដូវទៀងក្រចេះ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ