ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…​ថ្លង់​ណាស់ !!

8 ឆ្នាំ មុន

រឿង​រថយន្ត​តូច​ធំ​ទាំងឡាយ ​ដែល​ពាក់​ស្លាក​លេខ​«​ខ​.​ម​» ក្រោយមក​ក្លាយជា​ស្លាក​លេខ​«​ខេមរភូមិន្ទ​» អ្នក​ណា​ក៏​ឃើញ​ដែរ ។ ពិសេស​ទៀត ស្លាក​លេខ​«​ន​.​ប​» ក្រោយមក​ក្លាយជា​

រឿង​រថយន្ត​តូច​ធំ​ទាំងឡាយ ​ដែល​ពាក់​ស្លាក​លេខ​«​ខ​.​ម​» ក្រោយមក​ក្លាយជា​ស្លាក​លេខ​«​ខេមរភូមិន្ទ​» អ្នក​ណា​ក៏​ឃើញ​ដែរ ។ ពិសេស​ទៀត ស្លាក​លេខ​«​ន​.​ប​» ក្រោយមក​ក្លាយជា​លេខ​«​នគរបាល​»​អ្នក​ណា​ក៏​ឃើញ​ពាសពេញ​ផ្លូវ​ដែរ ។​ល​។

កែ​ពី​«​ខ​.​ម​»​មក​«​ខេមរភូមិន្ទ​» គឺ​កែទម្រង់​កុំឱ្យ​អា​រាត់​អា​រាយ​ច្រើន​ពេក​…​ខំ​ចម្រាញ់​ឱ្យ​ត្រឹមត្រូវ​វិញ​ដើម្បី​ជម្រុះ​ចោល​ខ្លះ ។
មានអី​ដាក់​លេខ​ត្រឹមត្រូវ​វា​កាន់តែ​ច្រើន​ឡើង​ៗ…​ពិសេស​ឡាន​ទំនើប​ៗ ដែល​អ្នកខ្លះ​ជា​ក្រុមហ៊ុន​ចិន ជា​អ្នក​ជិះ​…​មាន​មេទាហាន​«​ឆោម​ៗ»​ឯណា ?

ណ្ហើយ​…មិន​រៀបរាប់​ច្រើន​ទេ ព្រោះ​អ្នក​ណា​ក៏​ដឹង​ដែរ​…​មាន​ច្រើន​ជាងគេ ឡាន​ដឹក​ដី​…​ដឹក​ថ្ម​…​ខ្លះ​ដឹកឈើ​…​។​ល​។

និយាយ​ពី​ស្លាក​លេខ «​ន.ប​»… អនាធិបតេយ្យ​ពេក​ទៅ​…​ពាក់​ស្បែក​ខ្លា​ព្រោងព្រាត​ពេក​…​ចាប់ផ្តើម​ជម្រុះ​ចោល​ម្តង​…​។
នៅ​តាម​ដងផ្លូវ​ឃើញ​ស្លាក​លេខ «​នគរបាល​» ​ពេញ​ទឹក​ពេញ​ដី​…​រហូត​ដល់​ពេញ​ព្រៃ​…​ហេ ! ហេ !

ពាក់​ស្លាក​«​នគរបាល​» វា​សម​សម្រាប់​រថយន្ត​អគ្គិភ័យ រថយន្ត​សង្គ្រោះ​…​អាស៊ី​រ៉ែ​ន​…​អា​សំណាញ់​ដែក​ដឹក​អ្នកទោស​…​ប៉ុន្តែ​រថយន្ត​ទំនើប​ៗ…​រថយន្ត​ស្ទើរ​គ្រប់​ប្រភេទ​ពាសពេញ​ទីក្រុង ពាក់​ស្លាក​«​នគរបាល​» យ៉ាង​សង្ហារ​…​។
នៅ​សល់​តែ​ឡាន​តាក់​ស៊ីទេ ដែល​មិន​ទាន់​ហ៊ាន​ពាក់​ស្លាក​លេខ​«​នគរបាល​» ឱ្យ​វា​សង្ហារ​នឹង​គេ ។

ពាក់​ស្លាក​លេខ​បែប​នេះ សង្ស័យ​សុទ្ធតែ​ជា​រថយន្ត​«​គេចពន្ធ​»​ដែល​អ្នកខ្លះ​សង្ស័យ​ថា អាច​មាន​«​ឡាន​ចោរ​»​បន្លំ​ខ្លួន​ទៀត​ផង​…​ព្រោះ​មិន​ហ៊ាន​ឆែក​…​មិន​ហ៊ាន​ពិនិត្យ ។

កុំឱ្យ​គេ​ថា អ្នក​ច្បាប់​អង្គុយ​លើ​ច្បាប់​…​កុំឱ្យ​គេ​ដៀល​ថា អ្នក​ច្បាប់​ខូច​…​យក​ស្បែក​ខ្លា​ពាក់​…​កុំឱ្យ​គេ​ថា អ្នក​ច្បាប់​ជិះ​ដំរី​ជាន់​គេ ជាន់​ឯង​…​គួរ​«​ដោះ​ស្បែក​ខ្លា​» ចោល​ទៅ​…​ទុក​សម្រាប់​តែ​ខ្លា​ពិតប្រាកដ​ពាក់​បាន​ហើយ​…

ស្រុក​ខ្មែរ​ប្រហែល​ធ្វើ​អត់​បាន​ទេ​…​មើលទៅ ! បើ​ធ្វើ​មិន​បាន​ទេ​…​គួរ​ឈប់​ស្រែក​…​នាំ​ថ្លង់​ដល់​គេឯង​…​បើ​ស្រែក​ប៉ុណ្ណឹង​ហើយ​…​ធ្វើ​មិន​បាន​ទៀត​…​ពិតជា​ថ្លង់​ណាស់ !!
                     អា​ឡេវ