រាជធានីភ្នំពេញ ៖ យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៥៥៣ក.ព្រ ចុះថ្ងៃទី៧ កញ្ញា ២០១៥ របស់លោកកែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ កញ្ញា ២០១៥ វេលាម៉ោង៥ និង៤០នាទីល្ងាច បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស រក្សាទុកអាវុធ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងទទួលផលចោរកម្ម។
ជនសង្ស័យឈ្មោះឈុំ សូនី ហៅណុប ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាក់ក ឃុំក្រៃញែក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕


ចែករំលែកព័តមាននេះ