ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគមនារី​កម្ពុជា​ខេត្តពោធិ៍សាត់​ចែក​សម្ភា​រសិក្សា ​ថវិកា​ និង​រៀបចំ​អាហារ​ជូន​កុមារ​កំព្រា​មុន​ពេល​ភ្ជុំបិណ្ឌ

10 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ ប្រតិភូ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព ​និង​អភិ​វ​ឌ្ឍ​ខេត្តពោធិ៍សាត់​ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ប្រធានកិត្តិយស​, លោកស្រី ជុក សុ​ផា​នី អភិបាលរង​ខេត្ត និង លោកស្រី ឈឹ​ម ស៊ី​ណា ជា​ប្រធាន​សមាគម​កាលពី​រសៀលថ្ងៃ​ទី០១ ​តុលា ​២០១៥ បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ និងនាំ​យក​អំណោយ​មួយ​ចំនួនទៅ​ចែក​ជូន​កុមារ​កំព្រា​ដែល​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ចិញ្ចឹម​កុមារ​កំព្រា​ពោធិ៍សាត់​ ព្រមទាំង​បាន​រៀបចំ​អាហារ​ឲ្យ​ហូប​ចុកដើម្បី​សម្ដែង​ពី​ទឹកចិត្ត​ស្រលាញ់​រាប់អាន​ផង​ដែរ ។

​ក្នុង​ឱកាស​នោះ​ប្រតិភូ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និងអភិ​វ​ឌ្ព្យ​ន៍​ខេត្តពោធិ៍សាត់​បាន​សហការ​គ្នា​ធ្វើ​ជា​អំណោយ​ចែក​ជូន​ដល់​កុមារ​កំព្រា​ទាំង៤៦​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សម្ភារ​សិក្សា និងសម្លៀក​បំពាក់​មួយ​កញ្ចប់​ធំ ព្រមទាំង​ថវិកា៥០.០០០​រៀល ។ ​

ដោយឡែក​ម៉ែ​ដោះ និងអ្នកគ្រប់គ្រង​មណ្ឌលចំនួន១៣​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា១០.០០០​រៀល ព្រមទាំង​បាន​រៀបចំ​អាហារ​ហូប​រួម​គ្នា​ដោយ​ភាព​កក់ក្ដៅ​ផង​ដែរ​៕ ​