ក្រុងប៉ោយប៉ែត ៖ ដោយបានទទួលបទបញ្ជាពីលោកវរសេនីយ៏ត្រី អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត នៅថ្ងៃទី២ តុលា ២០១៥ សមត្ថកិច្ចផែនសណ្តាប់ធ្នាប់ចរាចរណ៏ដឹកនាំដោយលោកអនុសេនីយ៏ឯក ញ៉ាន អ៊ុយអ៊ាង អធិការរង និងលោកអនុសេនីយ៏ឯក សៅ សារឿន នាយផ្នែក រួមទាំងមន្ត្រីចំនួន២០នាក់បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងប៉ោយប៉ែត នារដូវបុណ្យកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ បានអប់រំណែនាំដល់អ្នកបើកបររថយន្តដឹកទំនិញផ្សេងៗ និងរថយន្តឈ្នួលឱ្យបើកបរដោយគោរពច្បាប់ចរាចរណ៏ផ្លូវគោក ចេះអធ្យាស្រ័យគ្នា ពេលបើកបរកុំហូបជាតិស្រវឹង បើកបរតាមល្បឿនដែលបានកំណត់ មិនផ្ទុកទំនិញសំពីងសំពោង មិនបិទស្កុតខ្មៅ មិនដឹកលើសចំណុះ និងពាក់ស្លាកលេខឱ្យបានត្រឹមត្រូវ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ