ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​សម្លឹង​ឃើញ​ការ​វិនិយោគ​ទេសចរណ៍​នៅ​​ខេត្ត​ព្រះ​សីហ​នុ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​កម្ពុជាបាន​​ឱ្យ​ដឹង​ថា អ្នក​​វិនិយោគ​រុ​ស្ស៊ី​បាន​​សម្លឹង​​ឃើញ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​​នៅ​ក្នុង​​ខេត្ត​ព្រះ​សីហ​នុ ខណៈ​​​ខេត្ត​នេះ​កំពុង​​ពោ​រពេញ​ទៅ​ដោយ​សក្តា​នុ​ពល​​លើ​វិស័យ​​នេះ ។

ការ​ថ្លែង​បែប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​​ដែល​​លោក DMITRY TSVETKOV ឯក​អគ្គ​រដ្ឋ​ទូត​​​សហព័ន្ធ​រុ​ស្ស៊ី​​ប្រចាំ​​កម្ពុជា ជួប​ពិភាក្សា​​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋ​មន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទី​ស្តីការគ​ណៈ​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១ ​តុលា ​២០១៥ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី ។

​លោក DMITRY TSVETKOV បាន​បញ្ជាក់​ថា អ្នក​វិនិយោគិ​ន​រុ​ស្ស៊ី បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​លើ​ការ​វិនិយោគ​វិស័យ​​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ សំខាន់​ផ្នែក​​ឧស្សាហកម្ម​ទេសចរណ៍​​ដូច​ជា​សណ្ឋាគារ ភោជនីយដ្ឋាន​ជា​ដើម ខណៈ​​ដែល​លោក​អះអាង​ថា ខេត្ត​​ព្រះ​សីហ​នុ​នឹងក្លាយជា​តំបន់​ទេសចរណ៍​​ដ៏​សំខាន់​មួយ​​សម្រាប់​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​នេះ ។

លោក​​ឯកអគ្គរដ្ឋទូតសហ​ព​ន្ធ័​រុ​ស្សី ក៏​បានឱ្យ​​ដឹង​ថា រុ​ស្សី​មាន​បំណង​ចង់​បង្កើត​កម្មវិធី​ទូរ​ទស្ស​ន៍​​តាម​រយៈ​ធ្វើ​កិច្ចសហការ​ជាមួយ​ទូរ​ទស្ស​ន៍​​របស់​កម្ពុជា គឺ​ភាគី​រុ​ស្សី​នឹង​​ផ្តល់​ជូន​នូវ​​ខ្សែ​​ភាពយន្ត​ឯកសារ និង​កម្មវិធី​ផ្សេង​ៗ​មិន​គិតថ្លៃ ចំពោះ​ស្ថានីយ​ទូរ​ទស្ស​ន៍​ណា​ដែល សហ​ការ​ជាមួយ ​។  លោក​ Dmitry Tsvetkov ក៏​បាន​បង្ហាញ​ពី​ចំណាប់​អារ​ម្ម​ណ៍​​ចង់​ចូល​ជា​សមាជិក​​នៃ​គណៈ​កម្មាធិការ​សម្រប​សម្រួល​​អន្តរជាតិ សម្រាប់​ការងារ​អភិរក្ស​ប្រាសាទព្រះវិហារ​​ផង​​ដែរ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព