ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​អាជីវកម្ម​លក់ដូរ​នៅ​ផ្សា​រលើ​ក្រុងព្រះសីហនុ​រយៈពេល​១៤​ថ្ងៃ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ប្រកាស​ផ្អាក​អាជីវកម្ម​លក់ដូរ​នៅ​ផ្សា​រលើ ក្រុងព្រះសីហនុ រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៦ មេ​សា ២០២១​តទៅ ប៉ុន្តែ​ត្រូវ​បាន​លើកលែង​ចំពោះ​បងប្អូន​អាជីវករ​ជា​អ្នក​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ ដោយ​អាច​មក​លក់​វិញ​បាន​ត្រឹម​០៣​ថ្ងៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ប្រកាស​ផ្អាក​អាជីវកម្ម​លក់ដូរ​នៅ​ផ្សា​រលើ ក្រុងព្រះសីហនុ រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៦ មេ​សា ២០២១​តទៅ ប៉ុន្តែ​ត្រូវ​បាន​លើកលែង​ចំពោះ​បងប្អូន​អាជីវករ​ជា​អ្នក​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ ដោយ​អាច​មក​លក់​វិញ​បាន​ត្រឹម​០៣​ថ្ងៃ ក្រោយ​ការ​ផ្អាក បន្ទាប់​ពី​មាន​លិខិតបញ្ជាក់​អវិជ្ជមាន​កូ​វី​ដ​-១៩ លើក​ទី​១ ពី​មន្ទីរ​សុខាភិបាល​ខេត្ត ។

រដ្ឋបាល​ខេត្ត​សូម​ជម្រាប​ជូន​ថា ដោយ​រក​ឃើញ​អាជីវករ​ផ្សា​រលើ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ជា​បន្តបន្ទាប់ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម លក់ដូរ​ទាំងអស់​នៅ​ក្នុង​ផ្សា​រលើ ក្រុងព្រះសីហនុ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​១៥​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ -១៩​។

អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សា​រលើ​ទាំងអស់​មាន​កាតព្វកិច្ច​ផ្តល់​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ ដល់​មន្ត្រី​សុខាភិបាល​។ ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​នឹង​ចុះ​យក​វត្ថុ​សំណាក​ពី​អាជីវករ ទាំងអស់ នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នៅ​ផ្សា​រលើ ក្រុងព្រះសីហនុ​។ ក្នុង​ករណី​បងប្អូន​អាជីវករ​ណា​ខក​ខានមិនបាន​ទៅ​ផ្តល់​វត្ថុ​សំណាក​តាម​ការ​កំណត់​ខាងលើ ត្រូវ​ទៅ​ផ្តល់​វត្ថុ​សំណាក នៅ​វេទិកា ៧​មក​រា រៀង​រាល់​ម៉ោង​ធ្វើការ​(​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​)​។ អាជីវករ​ទាំងអស់ ព្រមទាំង​ក្រុម​គ្រួសារ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

សូម​បញ្ជាក់​ថា​៖ ការ​ផ្អាក​អាជីវកម្ម​លក់ដូរ​នៅ​ផ្សា​រលើ ក្រុងព្រះសីហនុ រយៈពេល​១៤​ថ្ងៃ តែ​ត្រូវ​បាន​លើកលែង​ចំពោះ​បងប្អូន​អាជីវករ​ជា​អ្នក​លក់ដូរ​គ្រឿង​ឧបភោគ បរិភោគ ដោយ​អាច​មក​លក់​វិញ​បាន​ត្រឹម​០៣​ថ្ងៃក្រោយ​ការ​ផ្អាក បន្ទាប់​ពី​មាន​លិខិតបញ្ជាក់​អវិជ្ជមាន​កូ​វី​ដ​-១៩ លើក​ទី​១ ពី​មន្ទីរ​សុខាភិបាល​ខេត្ត​។ ដូច្នេះ​ប្រសិនបើ​បងប្អូន​មក​យក​វត្ថុ​សំណាក​បាន​លឿន​នោះ​បងប្អូន​នឹង​ឆាប់​បាន​ចូល​មក​លក់​វិញ​កាន់តែ​ឆាប់​។ ដោយឡែក​ចំពោះ​បងប្អូន​អាជីវករ​ទូទៅ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​លក់ដូរ​ក្នុង​ផ្សា​រលើ​វិញ បន្ទាប់​ពី​ការ​បិទ​ផ្អាក​រយៈពេល​១៤​ថ្ងៃ​បាន​បញ្ចប់ និង​ត្រូវ​មាន​លិខិតបញ្ជាក់​អវិជ្ជមាន​កូ​វី​ដ​-១៩ ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ដូច​គ្នា​។

ក្នុងអំឡុងពេល​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ សូម​លើកទឹកចិត្ត​បងប្អូន​អាជីវករ និង​អតិថិជន​ទាំងអស់ ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ការ​ទូទាត់​ថ្លៃ​ទំនិញ មាន​ដូច​ជា Mobile App និង QR Code ជាដើម ដើម្បី​កាត់​បន្ថយ​ជា​អតិប្បរមា​ក្នុង​ការ​ប្រើប្រាស់​លុយ​សុទ្ធ ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ និង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ដាច់ខាត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

សូម​បងប្អូន​អាជីវករ និង​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្ត​តាម​សេចក្តីសម្រេច​នេះ ដើម្បី​ឱ្យ​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ទទួល​បាន​ជោគជ័យ​សម្រាប់​យើង​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ