រាជធានីភ្នំពេញ ៖ យុវជនអ្នកលេងកាំបិតប៉័ងតោ២នាក់ ត្រូវកម្លាំងប៉ូលិសអន្តរាគមន៍ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍ភ្នំពេញថ្មី បន្ទាប់ពីកម្លាំងប៉ូលិសឆែកឆេររកឃើញមានលាក់កាំបិតប៉័ងតោ ក្នុងកាបូបស្ពាយក្រោយ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី០១ តុលា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ១០១៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា យុវជនទាំង២នាក់ ១-ឈ្មោះសួន បុត្រា អាយុ២៥ឆ្នាំ, ២-ឈ្មោះមី សិលា អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់
ឃ្មួញ ខណ្ឌសែនសុខ ។
តាមការឱ្យដឹងពីមន្ត្រីប៉ូលិសអន្តរាគមន៍ខណ្ឌសែនសុខបានឱ្យដឹងថា មុនពេលកម្លាំងលោកឃាត់ខ្លួនយុវជនទាំង២នាក់ខាងលើ កម្លាំងលោកបានជិះល្បាតតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខណៈពេលមកមុខក្លិបមួយកន្លែងនៅក្បែរនោះ ក៏ប្រទះឃើញយុវជន២នាក់ខាងលើ ជិះម៉ូតូសង់ប៊ិច ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1BT-5824 ដោយមានស្ពាយកាបូបខាងក្រោយ ចេញពីក្លិបខាងលើនោះ ដោយមានការសង្ស័យកម្លាំងប៉ូលិសអន្តរាគមន៍ ។
ពួកលោកបានជិះដេញតាមឃាត់យុវជនទាំង២នាក់ឱ្យឈប់ម៉ូតូ ដើម្បីធ្វើការត្រួតពិនិត្យ តែយុវជនទាំង២នាក់មិនព្រមឈប់ម៉ូតូឡើយ ដោយបានជិះរត់គេចរហូតដល់ផ្លូវបេតុង១០១៧ ទើបកម្លាំងលោកឃាត់បានហើយធ្វើការឆែកឆេរ ក៏ឃើញមានលាក់កាំប៉ិតប៉័ងតោ១ដើម ក្នុងកាបូបស្ពាយខាងក្រោយ ពេលនោះកម្លាំងលោកបានសួរនាំយុវជនទាំង២នាក់នោះយកកាំប៉ិតប៉័ងតោតាមខ្លួនធ្វើអី ហើយយុវជនទាំង២នាក់នោះឆ្លើយថា ទុកគ្រាន់ការពារខ្លួនព្រោះខ្លាចពេលពួកគេចេញពីក្លិបមានក្រុមក្មេងស្ទាវតាមវាយ ។



ចែករំលែកព័តមាននេះ