ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អាយុ​ជាង​១​ខួប​រត់​លេង​លើ​ផ្លូវត្រូវ​ពស់​ស្រកា​ចាស់​ចឹក សំណាង​ល្អ​សង្គ្រោះ​ទាន់

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្មេង​ស្រីម្នាក់​អាយុជាង​១​ខួប​​រត់​លេង​លើ​ផ្លូវត្រូវ​ពស់​ស្រកាចាស់​ចឹក តែ​សំណាង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទោ​សង្គ្រោះ​ទាន់​ពេល​ ​កាល​ពី​វេលា​ម៉ោង​៨ និង៥០​នាទី​យប់ ​ថ្ងៃ​ទី​០១​ តុលា ​២០១៥​ ស្ថិត​នៅ​ភូមិ​រុន​ ឃុំ​សឹ​ង្ហ ​ស្រុក​អូរ​ជ្រៅ​។

ក្មេង​ស្រី​ដែល​រង​គ្រោះ​ដោយ​ពស់​ចឹក​មានឈ្មោះ ផៃ សុ​ផា​នី ភេទ​ស្រី អាយុ​១​ខួប​៩​ខែ​មាន​ម្តាយ​ឈ្មោះ ន​ង សា​វៀន អាយុ២២ឆ្នាំ រស់នៅ​ភូមិ​រុន ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ​។

តាម​សំដី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះបាន​ប្រាប់​ថា​ ​មុន​ពេល​កើតហេតុ​កូនស្រីរបស់​គាត់​បាន​រត់​លេង​លើ​ផ្លូវ​មុខ​ផ្ទះ​ពេល​យប់​ជាមួយ​បងប្អូន​ និង​កូន​អ្នក​ជិតខាង​ ស្រាប់តែ​ត្រូវ​​ពស់​ចឹក​​ចំ​ជើង​ក្រោម​ភ្នែកគោធ្វើ​ឱ្យ​កូន​ស្រីរបស់​គាត់​ស្រែក​យំបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​តែ​ម្តង ​​​។

ភ្លាមៗនោះ​គាត់​ក៏​បាន​ប្រញាប់​ដឹក​កូនទៅមន្ទី​រពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​សង្គ្រោះ​ទាន់​ផុត​ពី​គ្រោះថ្នាក់​​ ​៕