ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​ធ្វើ​ឲ្យ​នារី​ម្នាក់​ស្លា​.​ប់ និង​លោក​អធិការរង​ម្នាក់​ទៀត​បាន​រង​របួស

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នារី​ក្រមុំ​វ័យ​១៨​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ​កំឡុង​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូរ​អាម រួម​ទាំង​លោក​អធិការរង​ម្នាក់​ទៀត បាន​រង​របួស​ក្នុង​ហេតុការណ៍​រន្ទះបាញ់​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃ​ទី​១៦ មេ​សា ២០២១ ។…

ខេត្តមណ្ឌលគិរី ៖ នារី​ក្រមុំ​វ័យ​១៨​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ​កំឡុង​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូរ​អាម រួម​ទាំង​លោក​អធិការរង​ម្នាក់​ទៀត បាន​រង​របួស​ក្នុង​ហេតុការណ៍​រន្ទះបាញ់​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃ​ទី​១៦ មេ​សា ២០២១ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​ថា មាន​ភ្លៀង​១​មេ​ធំ​បាន​បង្អុរ​មក​នៅ​ព្រឹក​នេះ​ហើយ​ក៏​មាន​ករណី​រន្ទះបាញ់​ដែល​កើតឡើង​នៅ​គីឡូ 37 ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​បណ្តាល​អោយ​ជន​រង​គ្រោះ ឈ្មោះ គង់ ច្រិច ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ស្លាប់ (​ស្លាប់​) ។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ហេតុ​ការ​ដដែល​ក៏​បាន​បង្ក​អោយ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ កែវ សា​វុ​ធ ហៅ​មុត ភេទ​ប្រុស អាយុ​៥២ មុខរបរ អធិការរង​ស្រុក​កែវ​សីមា​( របួសស្រាល​) ដែល​កើតឡើង​នៅ ចំណុច​ចរាចរណ៍​បិត​ការ​ឆ្លងខេត្ត​នា​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​ប​ណ្ឌ​ល​គី​រី ។

បច្ចុប្បន្ន សព​ឈ្មោះ គង់ ច្រិច ត្រូវ​បាន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក ឈ្មោះ កែវ សា​វុ​ធ កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អូរ​អាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ