រាជធានីភ្នំពេញ ៖ មនុស្ស៤នាក់បានរបួសដេករណូករណែលពេញផ្លូវ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាខ្ទាតចូលក្រោមរថយន្តកុងតឺន័រនៅក្បែរមជ្ឈមណ្ឌលមង្គលឧត្តម កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១ តុលា ២០១៥ ស្ថិតនៅតាមផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូ MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FF-3989 ជិះគ្នា៣នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំបានធ្វើដំណើរពីត្បូងទៅជើង ស្របទិសគ្នាជាមួយម៉ូតូ PCX ពណ៌ខ្មៅ ពាក់ស្លាកលេខនគបាល 1-6893 បើកដោយបុរសវ័យចំណាស់ម្នាក់ជាមន្ត្រីនគរបាលស្នងការរាជធានីភ្នំពេញ ស្លៀកពាក់ឯកសណ្ឋាន លុះមកដល់ចំណុចខាងលើ ម៉ូតូទាំង២គ្រឿងបានបើកជែងគ្នា ក៏ទាក់ដៃចង្កូតគ្នាដួលបោកនឹងកង់ក្រោយរថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 3C-0094 ធ្វើឱ្យម៉ូតូនិងមនុស្សខ្ទាតចេញក្រៅវិញ រងរបួសធ្ងន់ទាំង៤នាក់ និងរងការខូចខាតម៉ូតូទាំង២គ្រឿង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ