រាជធានីភ្នំពេញ ៖ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានមានប្រសាសន៍នៅប៉ុន្មាននាទីមុននេះថា គណបក្សសង្គ្រោះជាតិ (CNRP) នឹងបង្កើក្រុមឆ្លើយឆ្លងមួយដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយពីមជ្ឈដ្ឋានមួយចំនួន ជាពិសេសការលើកឡើងរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ។
លោកកឹម សុខា មានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនំាមកនូវការផ្លាស់ប្តូរ រៀបចំដោយ CNRP នាព្រឹកថ្ងៃទី០២ តុលា ២០១៥ នៅសណ្ឋាគារអ៊ីមភើរៀល ក្នុងសង្កាត់ទន្លេបាសាក់ ។
គិតត្រឹមម៉ោង៩និង១៥នាទីព្រឹកថ្ងៃសុក្រដដែលនេះ មិនទាន់មានប្រតិកម្មភា្លមៗនៅឡើងទេ ពីមន្រ្តីគណបក្សប្រជាជនកម្ពុជា ៕
ចែករំលែកព័តមាននេះ