ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី០២ តុលា ២០១៥ នេះ មានប្រជាពលរដ្ឋចំនួន២ក្រុមបាននាំគ្នាមកតវ៉ានៅមុខសាលាខេត្ត ពាក់ព័ន្ធរឿងដីធ្លី ដោយ១ក្រុម មកពីក្រុងសិរីសោភ័ណ និងមួយក្រុមទៀត មកពីស្រុកអូរជ្រៅ ។
ប្រភពបានឱ្យដឹងថា ពលរដ្ឋមកពីស្រុកអូរជ្រៅមានចំនួន៣១០គ្រួសារ បាននាំគ្នាកាន់បដាស្រែកតវ៉ាសុំឱ្យជួយអាជ្ញាធរជួយពន្លឿនឱ្យបានឆាប់ ពាក់ព័ន្ធរឿងទំហំដីចំនួន២០៧៦ហិកតារបស់ពួកគាត់ ដែលត្រូវបានគេរំលោភយក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរចំរើន ស្រុកអូរជ្រៅ ។
ដោយឡែក មួយក្រុមទៀតមកពីភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក៏នាំគ្នាតវ៉ារឿងដីធ្លីផងដែរ បន្ទាប់ពីមានមន្ត្រីយោធា២រូប បានរំលោភយក ។ ទន្ទឹមនឹងនោះ មន្ត្រីយោធាខាងលើបានបិទផ្លូវមិនពួកគាត់ឆ្លងកាត់ទៅមកបានទៀត ដូច្នេះទើបពួកគាត់សុំឱ្យអាជ្ញាធរខេត្តជួយដោះស្រាយ ។






ចែករំលែកព័តមាននេះ