ខេត្តព្រះសីហនុ+កែប+កំពត+កោះកុង ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកនេះអាកាសធាតុនៅខេត្តកំពត-កែប ក៏ដូចជាតាមក្រុង/ស្រុក ផ្ទៃមេឃបញ្ចេញពន្លឺស្រឡះល្អ និងមានកម្តៅ រីឯខេត្តកោះកុង កាលពីម៉ោង៣ទៀបភ្លឺ ភ្លៀងធ្លាក់មួយមេធំ រហូតមកដល់ម៉ោងនេះផ្ទៃមេឃស្រឡះល្អវិញហើយ ចំណែកខេត្តព្រះសីហនុឯណោះវិញ អាកាសធាតុដូចជាពុំសូវល្អសោះ គឺមានពពកខៀវលាយខ្មៅដោយកន្លែង ។
ប្រភពព័ត៌មាន បានបន្តថា គិតត្រឹមម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២ តុលា នេះ ផ្ទៃមេឃនៅតំបន់មាត់សមុទ្រស្រឡះល្អ ៕


ចែករំលែកព័តមាននេះ