ខេត្តប៉ៃលិន ៖ ក្រោយពេលភ្លៀងធ្លាក់ប៉ុន្មានមេកន្លងមក គេសង្កេតឃើញនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវចូលចំណតរថយន្តថ្មី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានការស្ទះប្រព័ន្ធលូបង្ហូរទឹក បណ្តាលឱ្យលិចចំណតរថយន្ត និងផ្លូវ ជាហេតុធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ទើបកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី០១ តុលា ២០១៥ នេះ អភិបាលខេត្តប៉ៃលិនបានបញ្ជាឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តយកគ្រឿងចក្រទៅជីកកកាយ ដើម្បីស្តារយកដី និងសម្រាមដែលកកស្ទះជាប់នៅក្នុងប្រព័ន្ធលូនោះចេញតែម្តង ។







ចែករំលែកព័តមាននេះ