ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​ជាង​២​ម៉ោង​រវាង CPP និង CNRP ឯកភាព​គ្នា​១៤​ប្រការ​នៃ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​ជំនួប​ពិភាក្សា​គ្នា​អស់​រយៈពេល​ជាង​២​ម៉ោង ដែល​ទើបនឹង​បញ្ចប់​​ទៅ​​ប៉ុន្មាន​នាទី​មុន​នេះ​រវាង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគច្រើន និង​ភាគ​តិ​ចនៅ​ក្នុង​សភា សម្តេច​ក្រឡាហោម ស ខេ​ង និង​លោក សម រ​ង្ស៊ី គឺ​ភាគី​ទាំង​២​បាន​ឯកភាព​គ្នា​១៤​ប្រការ​ក្នុង​ចំណោម​៩៨​ប្រការ នៃ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ។

យ៉ាងណា​ក៏​ដោយ​ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​កោះសន្តិភាព​»​បានឱ្យ​ដឹង​ថា ភាគី​ទាំង​២​មិន​ទាន់​បាន​ព្រមព្រៀង​គ្នា​នូវ​ចំណុច​មួយ​ចំនួន​ដែល​នៅ​សេសសល់​ស្តី​ពី​​ច្បាប់​​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នៅឡើយ​ទេ ។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា មេដឹកនាំ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា នីតិកាល​ទី​៥​ទាំង​២​នេះ​បាន​សន្យា​នឹង​ជួប​គ្នា​ជា​ថ្មី​ម្តងទៀត​នៅ​ស​ប្តា​ហ៍​ក្រោយ ៕