ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពចរាចរណ៍នៅរង្វង់មូលជ្រោយចង្វា​ត្រើយ​ខាងកើតកកស្ទះខ្លាំង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្របពេលដែល​ប្រមុខរាជរដ្ឋាភិបាល​ប្រកាសបិទខ្ទប់​​រាជធានី​ភ្នំពេញ និង​​ខេត្តកណ្តាល ដោយឡែក​នៅចំណុច​ស្ពានជ្រោយទាំង២កន្លែង ក្នុង​សង្កាត់ជ្រោយ​ចង្វា ​ក៏មានការបិទខ្ទប់ទាំង​ទៅ ទាំងមកផងដែរ​ គឺ​ត្រង់រង្វង់មូលជ្រោយចង្វាត្រើយ​ខាងកើត (រង្វង់មូលព្រហ្មមុខបួន)…

រាជធានីភ្នំពេញ ៖ ស្របពេលដែល​ប្រមុខរាជរដ្ឋាភិបាល​ប្រកាសបិទខ្ទប់​​រាជធានី​ភ្នំពេញ និង​​ខេត្តកណ្តាល ដោយឡែក​នៅចំណុច​ស្ពានជ្រោយទាំង២កន្លែង ក្នុង​សង្កាត់ជ្រោយ​ចង្វា ​ក៏មានការបិទខ្ទប់ទាំង​ទៅ ទាំងមកផងដែរ​ គឺ​ត្រង់រង្វង់មូលជ្រោយចង្វាត្រើយ​ខាងកើត (រង្វង់មូលព្រហ្មមុខបួន) និង​ត្រង់រង្វល់មូល​កួចកាណុង​ត្រើយ​ខាងលិច ត្រូវបាន​អាជ្ញាធរ​ខណ្ឌទាំង២ធ្វើការបិទខ្ទប់ផងដែរ ។ ​ចំណែក​ផ្លូវនានានៅតាមបណ្តាខណ្ឌ​​ក្នុង​រាជធានី ក៏មានការ​បិទខ្ទប់ផងដែរ ។

ជាការ​កត់សម្គាល់ កាលពីវេលាម៉ោង​​១១​និង​​១២នាទីព្រឹកថ្ងៃទី​​​​​១៥ មេសា ឆ្នាំ​​​២០២១ នេះ​នៅ​រង្វង់មូលជ្រោយចង្វា​ត្រើយ​ខាងកើត (រង្វង់មូល​ព្រហ្មមុខបួន) ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ គេសង្កេតឃើញស្ថានភាព​ចរាចរណ៍​មានការកកស្ទះយ៉ាងខ្លាំង ​ដោយសារតែយានយន្តអ្នក​ដំណើរបាន​មកឈប់ចតប្រជ្រៀតគ្នា​យ៉ាងកកកុញ​ ដើម្បី​សុំអាជ្ញាធរ​ធ្វើដំណើរ​ចូលរាជធានីភ្នំពេញ នៅ​ត្រង់​រង្វង់មូលដែលជា​ចំណុចបិទខ្ទប់នោះ​តែម្តង ហើយអាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​កំពុងធ្វើការ​សម្រួល ដោយ​ហៅអ្នក​ដំណើរ​ម្នាក់​ៗម្តងដើម្បី​យកឯកសារ​មក​ ដើម្បី​ឱ្យបើក​​ឱ្យ​ធ្វើដំណើរ​បាន ប៉ុន្តែទោះបី​ជា​យ៉ាង​ណា ដោយសារអ្នកដំណើរមកកកកុញ ​បណ្តាល​ឱ្យ​មាន​ស្ថានភាពចរាចរណ៍កកស្ទះពេក​ ទើប​ធ្វើ​ឱ្យ​សមត្ថកិច្ច​ក៏ដូចជា​​អាជ្ញាធរ​មានការលំបាក​​ក្នុងការបើកឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​ចេញ-ចូល​​ ទោះបី​ប្រជា​ពលរដ្ឋជាអ្នក​ដំណើរ​មាន​ឯកសារ និង​កិច្ចការចាំបាច់បន្ទាន់​យ៉ាងណាក៏ដោយ​ ក៏សមត្ថកិច្ច​ក៏ដូចជា​អាជ្ញាធរ​មានការ​ពិបាក​ក្នុងការ​​​បើកឱ្យមានការធ្វើចរាចរណ៍ដែរ ដោយសារ​ប្រជាពលរដ្ឋធ្វើដំណើរមកកកកុញ និង​ប្រជ្រៀត​គ្នា​ខ្លាំង​ពេក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ