រាជធានីភ្នំពេញ ៖ ទីបំផុតទៅ សមត្ថកិច្ចចម្រុះរបស់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បានដកថយកម្លាំងវិញហើយ បន្ទាប់ពីពុំរកឃើញមុខសញ្ញាចោរប្លន់ម្នាក់ ដែលផ្តួលម៉ូតូរត់គេចខ្លួននៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងកោះសន្តិភាពបានឱ្យដឹងនៅប៉ុន្មាននាទីមុននេះថា កម្លាំងសមត្ថកិច្ចមួយចំនួនតូច ក៏នៅតែដាក់កម្លាំងឃ្លាំមើលទីតាំង ដែលជាមុខសញ្ញាចោរប្លន់សំងំលាក់ខ្លួនដដែល ។


ចែករំលែកព័តមាននេះ