រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការជំរុញពីលោក ប៉ា សុជាតិវង្ស ក្នុងផែនការយុទ្ឋសាស្ត្ររៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ខាងជើង និងខាងលិចរាជធានីភ្នំពេញនោះ នៅថ្ងៃទី១ តុលា នេះ សាលារាជធានីភ្នំពេញចាប់ផ្តើមការដ្ឋានស្ថាបនាផ្លូវ និងដាក់លូនៅផ្លូវលេខ១៩២៨ ឬវិថីម៉ុងឫទ្ឋីចាប់ពីរង្វង់មូលកាំកូ រហូតដល់ផ្លូវភ្នំពេញ-ហាណូយ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ដើម្បីជួយសម្រួលចរាចរណ៍ដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ។
គម្រោងខាងលើនេះ គឺស្ថាបនាពង្រីកផ្លូវទទឹង១៥ម៉ែត្រ ដែលមានប្រវែង២.៩៤៣ម៉ែត្រ ជាប្រភេទបេតុងអារមេ កម្រាស់២០សង់ទីម៉ែត្រ និងដាក់លូទំហំ១.៥ម៉ែត្រ ប្រវែង ២៩៤៣ម៉ែត្រ ។
សាលារាជធានីភ្នំពេញ ស្នើសុំការយោគយល់ចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងសូមចូលរួមដោះស្រាយផលប៉ះពាល់ពីប្រជាពលរដ្ឋ អគ្គិសនីកម្ពុជា រដ្ឋាករទឹក ប្រៃសណីយ៍… ៕



ចែករំលែកព័តមាននេះ