ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនម្នាក់ខណៈកំពុងជិះម៉ូតូតាមផ្លូវ អមដោយម៉ូតូមិត្តភក្តិស្រីៗមួយគ្រឿងទៀត ត្រូវបានជនក្រុមទៀតជិះតាមពីក្រោយយកដុំថ្មយ៉ាងធំមកវាយពីក្រោយខ្នង បណ្តាលឱ្យដួលចុកចាប់ពេញផ្លូវ ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៤រសៀលថ្ងៃទី០១ តុលា ២០១៥ នេះ ស្ថិតនៅម្តុំស៊ុបអាស៊ី ប្លុកកាស៊ីណូហ្គោលឌិន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ទោះបីជាយ៉ាងណា គេមិនដឹងពីមូលហេតុនោះទេ ហើយក្រុមជនបង្កទាំងនោះ ក៏បានជិះម៉ូតូគេចខ្លួនអស់ ។ ដោយឡែកជនរងគ្រោះ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យឯកជនដែរ ដោយគេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ តែមានអាយុប្រហែលជាង២០ឆ្នាំ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ