ខេត្តសៀមរាប ៖ បន្ទាប់ពីក្រុមអាជីវករបានតវ៉ាប្រឆាំងមិនព្រមទៅលក់នៅផ្សារថ្មី ដែលអាជ្ញាធរឃុំបានរៀបចំឱ្យនៅក្នុងរយៈពេល១សប្តាហ៍កន្លងមក ក្រុមអាជីវករផ្សារសសរស្តម្ភ ស្ថិតនៅក្នុងឃុំសសរស្តម្ភចាស់ ស្រុកពួកខេត្តសៀមរាប ប្រមាណជាង១០០នាក់ ដែលលក់ដូរក្នុងផ្សារមួយនេះ បានលើកគ្នាតវ៉ាប្រឆាំងដាច់ខាត ចំពោះគម្រោងសាងសង់សាលាមត្តេយ្យ ដែលគ្រោងសង់លើទីតាំងផ្សារចាស់របស់អាជ្ញាធរមូលដ្ឋាននេះ ត្រូវបញ្ចប់ដោយជោគជ័យ ។
ហេតុការណ៍ដែលអភិបាលរងខេត្តបានចូលរួមដោះស្រាយឱ្យអាជីវករផ្សារសសរស្តម្ភចាស់នៅលក់ដដែលនោះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ កញ្ញា ២០១៥ ខណៈផ្សារនេះបានកើតឡើងដ៏រ៉ាំរ៉ៃជាយូរខែមកហើយ ។ តាមប្រភពពីក្រុមអាជីវករនេះ បានរៀបរាប់ប្រាប់អភិបាលរងខេត្តថា ពួកគាត់មានការប្រឆាំងបែបនេះ គឺបន្ទាប់ពីអាជ្ញាធរឃុំគ្រោងរុះរើផ្សារចាស់ ដែលជារបស់រដ្ឋធ្វើឱ្យអាជីវករទៅលក់ក្នុងផ្សារថ្មី ជាផ្សារឯកជនដែលរៀបចំដោយអាជ្ញាធរឃុំនោះ ។
ប៉ុន្តែរហូតមកដល់ពេលនេះ ដោយមានចុះសិក្សាយ៉ាងច្បាស់លាស់របស់អាជ្ញាធរខេត្តរួចមក គឺត្រូវបានលោកគឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប ប្រកាសសម្រេចឱ្យអាជីវករផ្សារសសរស្តម្ភលក់នៅផ្សារចាស់ដដែរ ប៉ុន្តែត្រូវឱ្យខាងអាជីវករទាំងអស់ចូលរួមសម្អាតអនាម័យបរិស្ថាននៅក្នុងផ្សារឱ្យបានល្អប្រសើរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ