ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្តព្រះសីហនុ ចោទប្រកាន់​បងប្អូនប្រុស ២នាក់ ដែលរត់ចេញពីផ្ទះ នៅតំបន់ចត្តាឡីស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ​៖ អ្នកនាំពាក្យ​នៃអយ្យការ​អមសាលាដំបូង​ខេត្តព្រះសីហនុ​ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានប្រកាសពី​ការចោទប្រកាន់បុរស ២នាក់បងប្អូននឹងគ្នា ពីបទ គេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញ​ពីកន្លែងធ្វើចត្តាឡីស័​ក។…

ខេត្តព្រះសីហនុ​៖ អ្នកនាំពាក្យ​នៃអយ្យការ​អមសាលាដំបូង​ខេត្តព្រះសីហនុ​ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានប្រកាសពី​ការចោទប្រកាន់បុរស ២នាក់បងប្អូននឹងគ្នា ពីបទ គេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញ​ពីកន្លែងធ្វើចត្តាឡីស័​ក។ បទល្មើសនេះ មាន​បញ្ញត្តិ​​ឲ្យផ្តន្ទាទោស​តាមមាត្រា ៧ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត។ តំណាង​អយ្យការ​បានស្នើសុំ​ឲ្យឃុំខ្លួនបណ្តោះអាសន្ន​បុរសទាំង២ បញ្ជូន​សំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការ​តាមនីតិវិធី។

សេចក្តីប្រកាស លើកឡើងថា បុរស២នាក់បងប្អូននេះ កាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជនសង្ស័យ ២នាក់ មានឈ្មោះ គឹម សុខរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ និងឈ្មោះ គឹម ផារី ឬគឹម ថារី ភេទប្រុស អាយុ ៣១ឆ្នាំ បានធ្វើសកម្មភាព​ចេញពីផ្ទះក្នុងតំបន់ ដែលរដ្ឋបាលខេត្តព្រះសីហនុ ដាក់​តំបន់នោះ ជាមណ្ឌលចត្តាឡីស័ក​។

សេចក្តីប្រកាស លើកឡើងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ០០នាទី ឈ្មោះ គឹម សុខរ៉ា បានចេញពីផ្ទះ​ ក្នុងតំបន់​ចត្តាឡីស័ក ចំណែក​ឈ្មោះ គឹម ផារី ឬ គឹម ថារី បានជិះម៉ូតូ ១គ្រឿង ម៉ាក Honda Dream C-125 ពណ៌ខ្មៅ សេរី​ឆ្នាំ២០២០ ពាក់ផ្លាកលេខ ព្រះសីហនុ ១I-3233 គេចចេញពីផ្ទះ​ក្នុងតំបន់ ដែល​មានមណ្ឌលចត្តាឡីស័ក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រំលងអធ្រាត្រ​។ បន្ទាប់ពី​ទទួលបានព័ត៌មាន​ពីកម្លាំង​ប្រជាការពារយាមគោលដៅថា មានមនុស្សរត់​គេចចេញ​ពីកន្លែង​ចត្តាឡីស័ក ក្រោយមក​កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវ​ជ្រាវ រហូតឃាត់​ខ្លួន​បានជនសង្ស័យទាំងពីរនាក់ខាងលើតែម្តង​។

នេះ​ជាករណីដំបូង​ហើយ ដែល​មានការចោទប្រកាន់ និង​ឃុំខ្លួន​អ្នក​គេចចេញពីតំបន់​ចត្តាឡីស័ក​។ ការ​គេចវេះពី​ការធ្វើ​ចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវពិន័យ​ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល។ តែបើការគេចវេះពីការធ្វើចត្តាឡីស័ក ឬកន្លែងធ្វើចត្តាឡីស័កនោះ ដែលបណ្តាល​ឲ្យឆ្លង​ជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ទៅ ១០លានរៀល៕