ខេត្តប៉ៃលិន ៖ រថយន្តមួយគ្រឿងដ៏ថ្មីសន្លាងដែលខាងអគ្គនាយកពន្ធនាគារបានចែកជូនដល់ពន្ធនាគារជាកម្មសិទ្ធិ ដើម្បីប្រើប្រាស់ដឹកអ្នកទោសទៅតុលាការបានខូចទាំងថ្មីសន្លាង ខណៈមិនសូវបានដឹកអ្នកទោសប៉ុន្មានផង ស្រាប់តែអ្នកប្រើប្រាស់រហូតដល់អស់ប្រេងបាតខូចម៉ាស៊ីនបាត់ លុះខាងប្រធានពន្ធនាគារអត់មានលុយជួសជុល ក៏អូសយកទៅចតទុកចោលគ្របតង់នៅក្បែរខាងជើងផ្លូវជាតិលេខ៥៧ ក្នុងភូមិទួល ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីរសៀលថ្ងៃទី៣០ កញ្ញា ២០១៥ នេះ ខណៈភ្នាក់ងារសារព័ត៌មាន បានទាក់ទងទៅលោកនូវ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិន ដើម្បីធ្វើការបំភ្លឺពាក់ព័ន្ធនឹងរថយន្តខូចយកទៅចតទុកចោលនៅខេត្តបាត់ដំបង លោកគ្រាន់តែលើកទទួល ហើយនិយាយបាន២-៣ម៉ាត់ មិនទាន់ដឹងសាច់រឿងផង ស្រាប់តែលោកបិទទូរស័ព្ទភ្លាមៗតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ