រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ តុលា ២០១៥ សម្រាប់រដូវវស្សានេះ បរិមាណទឹកបានបូមបញ្ចេញទៅក្រៅក្រុងតាមបណ្តាស្ថានីយបូមទឹកក្នងរាជធានីភ្នំពេញមានចំនួនសរុប១១០.៨០៥.៨៥២ម៉ែត្រគូប ក្នុងនោះស្ថានីយបឹងទំពុន៤៤.០៣១.៦០០ម៉ែត្រគូប បឹងត្របែក ៣៣.៣៨២.៨០០ ម៉ែត្រគូប ស្ថានីយកប់ស្រូវ ១២.៧៤១.១២០ម៉ែត្រគូប ស្ថានីយទួលសំពៅ ១១.៩២៨.០០០ម៉ែត្រគូប ស្វាយប៉ាក៨១.៤៣២ម៉ែត្រគូប ទួលគោកទី១ ១.០១៩.២០០ម៉ែត្រគូប ទួលគោកទី២ ៦.៦២១.៧០០ម៉ែត្រគូប។
ចំពោះស្ថានីយបូមទឹកចំនួន៤ គឺស្ថានីយចតុមុខ ព្រះគម្លង់១ គម្លង់២ និងផ្សារចាស់ មិនទាន់ដំណើរការបូមដោយសារទឹកទន្លេមិនទាន់ឡើង និងអាចបង្ហូរទឹកភ្លៀងចូលទន្លេបាន៕


ចែករំលែកព័តមាននេះ