ខេត្តតាកែវ ៖ កាលពីព្រឹកថ្ងៃទី១ តុលា ២០១៥ នេះ កម្មករ កម្មការិនីរោងចក្រដេរស្បែកជើងប្រមាណជាង៤០០នាក់បានលើកគ្នាមកដល់សាលាខេត្តតាកែវដើម្បីឱ្យលោកអភិបាលខេត្តជួយដោះស្រាយ និងអន្តរាគមន៍រឿងថៅកែរោងចក្របណ្តញកម្មករម្នាក់ចេញពីការងារ និងទាមទារលក្ខខណ្ឌការងារចំនួន៣ចំណុច។
តំណាងកម្មករ កម្មការិនីបានប្រាប់កោះសន្តិភាពថា រោងចក្រស្បែកជើងដែលតែងតែមានរឿងមិនចេះចប់នេះមានយីហោស៊ូខូអិលធីឌី ស្ថិតនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលមានថៅកែជនជាតិចិន តែខ្មែរជាអ្នកគ្រប់គ្រង គឺឈ្មោះសោម រ៉ា ជាប៉ូលិសខេត្ត ពាក់ស័ក្តិ៤កន្លះ ហើយកម្មករម្នាក់ដែលបណ្តេញចេញពីការងារនោះ គឺលោកសោម រ៉ា ជាអ្នកបណ្តេញ។
ពេលនេះកម្មករ កម្មការិនីនៅរោងចក្រស្បែកជើងទាំងអស់បានតវ៉ាឱ្យថៅកែរោងចក្រទទួលយកកម្មករម្នាក់នោះបានចូលធ្វើការវិញ៕


ចែករំលែកព័តមាននេះ