ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា មេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅតាមស្រុកមួយចំនួន ខណៈនៅទីរួមខេត្តកំពុងរលឹមស្រិចៗ ដែលផ្ទុយកាលពីព្រឹកមិញផ្ទៃមេឃស្រឡះល្អនោះ ប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់អ្វីនោះទេ ។
ប្រភពបានបន្តថា ភ្លៀងធ្លាក់ខ្លាំងនៅតាមស្រុក តាំងពីម៉ោងជាង១២ថ្ងៃត្រង់ រហូតដល់ម៉ោងជាង២រសៀលថ្ងៃទី១ តុលា នេះ គ្រាន់តែមានរលឹមដូចនៅទីរួមខេត្តដែរ ៕
ចែករំលែកព័តមាននេះ