ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បិទ​ទីតាំង​លក់​ឱសថ​បុរាណ​ចិន​យ៉ុង​ហឹង​បណ្តោះ​អា​សន្ន បន្ទាប់​ពីមាន​មនុស្ស​ម្នាក់​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចុះ​ទៅ ពិនិត្យ​ទីតាំង​លក់​ឱសថ​បុរាណ​ចិន​មួយ​កន្លែងយី​ហោ​យ៉ុង​ហឹង​ដែល​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ បន្ទាប់​ពី​មាន​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​នៅ​ស្រុក​ជីក្រែង​ដោយ​សារប្រើ​ឱសថ​បុរាណ​យ៉ុង​ហឹងនេះ ប៉ុន្តែ​មិន​ត្រូវ​បាន​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ទេ​។

ប្រតិ​បត្តិ​ការ​នេះបាន​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាន​ខេត្ត​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា ប្រតិបត្តិការ​​នេះ​គឺ​ទទួល​បាន​បទបញ្ជា​ពី​តំណាង​អយ្យការ និង​មានការ​សហការ​រវាង​ប៉ូលិស​សេដ្ឋកិច្ច និង​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ទើបបាន​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​ឱសថបុរាណ​ចិន​យីហោ​យ៉ុ​ង​ហឹ​ង និង​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន​បុគ្គលិក​ម្នាក់​ឈ្មោះ វ៉ែន​ ច​ន្ត្រា ​ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ដើម្បី​យក​ទៅ​សួរនាំ​នៅ​ស្នងការ​ខេត្ត បន្ទាប់​ពី​ម្ចាស់​ទីតាំង​ទៅ​នៅ​ក្រៅប្រទេស​។

លោក​បន្ត​ថា ជា​លទ្ធផល​យើង​រក​ឃើញ​មាន​ឱសថ​ចំនួន​មួយ​ប្រភេទ​​មាន​យីហោ យ៉ុ​ង​ហឹ​ង ​​មានដប​ធំ និង​តូច ដប​តូច​មាន​ចំនួន​១.៨២៤​ដប និង​ដប​ធំ​ចំនួន​១៤៧​ដប​។ លោក​បន្ត​ថា ចំពោះ​ថ្នាំ​ដប​ធំ​ឃើញ​មានច្បាប់ តែ​សម្រាប់​ដប​តូច ​គឺ​មិន​មានច្បាប់​អ្វី​ទាំង​អស់​ ដោយ​បុគ្គលិក​និយាយ​ថា ​ក្រុមហ៊ុន​ធំ​នៅ​ភ្នំពេញ​។

លោក​បន្ថែម​ថា ទីតាំង​ខាងលើ​នេះ​ត្រូវ​បាន​បិទ​បណ្ដោះអាសន្ន​សិន​ដ​រាប​ណា​ម្ចាស់​ទីតាំង មានច្បាប់​ត្រឹមត្រូវ​លោក​នឹងអនុញ្ញាត​ឲ្យ​បើក​វិញ​៕​