ខេត្តស្វាយរៀង ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ តុលា ២០១៥ នេះ មានក្រុមអ្នកសារព័ត៌មានចំនួន១០អង្គភាព រួមមាន សារព័ត៌មានកោះសន្តិភាព, កម្ពុជាថ្មី, អង្គរវត្ត, ទូរទស្សន៍ CTN, TV8, TV3, TV5, ហង្សមាស និងអប្សរា នៃខេត្តព្រៃវែង និងខេត្តស្វាយរៀង បានរួមសាមគ្គីគ្នា ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំអង្គ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ៕


ចែករំលែកព័តមាននេះ