រាជធានីភ្នំពេញ ៖ បុរស២នាក់ស្លៀកពាក់ស៊ីវិលបានអះអាងថា ខ្លួនជាមន្ត្រីសមត្ថកិច្ចជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមដេញវាយជាមួយបុរសម្នាក់ទៀតជិះម៉ូតូម៉ាកវិវ៉ាគ្នាពេញផ្លូវ បណ្តាលដូលម៉ូតូបោកដូលរងរបួសធ្ងន់ធ្ងរម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមឈរមើល កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ តុលា ២០១៥ ស្ថិតនៅចំណុចខាងជើងស្តុប ផ្សារដើមគរ ប្រហែលជា១០០ម៉ែត្រ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
តាមប្រភពពីប្រជាពលរដ្ឋជាង១០នាក់ដែលឃើញហេតុការណ៍នេះបាននិយាយថា គេឃើញបុរស២នាក់ស្រវឹងស្រាជិះម៉ូតូម៉ាក ហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-0557 បានជិះម៉ូតូដេញធាក់ម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីវីវ៉ា ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AG-6376 ដែលជិះដោយបុរសម្នាក់តាំងពីម្តុំផ្លូវលេខ១៩៣ រហូតមកដល់ចំណុចផ្លូវម៉ៅសេងទុង ដោយម៉ូតូទាំង២នេះ ជិះប្រជែងគ្នាក៏ធ្វើឱ្យបុរសម្នាក់ដែលអង្គុយពីក្រោយធ្លាក់ពីម៉ូតូដួលបោកក្បាលនៅថ្នល់ហូរឈាមសន្លប់លែងដឹងខ្លួន ។ ដោយឃើញដូច្នេះ ម្ចាស់ម៉ូតូវិវ៉ាក៏ឈប់ភ្លាមៗ ហើយក៏ត្រូវបុរសដែលជិះម៉ូតូហុងដាឌ្រីមសេ១២៥ ដែលអះអាងថា ខ្លួនជាមន្ត្រីសមត្ថកិច្ចនោះ ក៏ឈប់ដែរ ក៏ហក់ទៅទៅលើបុរសម្ចាស់ម៉ូតូវិវ៉ាយ៉ាងចាស់ដៃ ដោយមិនដឹងមូលហេតុ ។
ប្រជាពលរដ្ឋបាននិយាយទៀតថា បុរសម្ចាស់ម៉ូតូវាវ៉ាដោយមានការភ័យខ្លាចពេក ក៏ព្យាយាមរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុនោះតែម្តង ។ ចំពោះបុរសដែលស្លៀកពាក់ស៊ីវិលហើយស្រវឹងស្រាបានអះអាងថា ខ្លួនជាសមត្ថកិច្ចនោះ ក៏បាននិយាយឱ្យដឹងដែរថា មុនពេលកើតហេតុ គឺបុរសដែលជិះម៉ូតូវិវ៉ាបានជិះម៉ូតូមកបុកម៉ូតូរបស់គាត់ ហើយពេលនោះគាត់ក៏ជិះម៉ូតូដេញមកតាមពីក្រោយរហូត ដើម្បីចង់ឱ្យបុរសដែលជិះម៉ូតូវីវ៉ាទទួលខុសត្រូវ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ មិនដឹងយ៉ាងម៉េច ក៏បុរសជិះម៉ូតូវីវ៉ាធាក់ម៉ូតូរបស់គាត់ ពេលកំពុងជិះលឿននោះ បណ្តាលឱ្យធ្លាក់បុរសដែលអង្គុយពីក្រោយគាត់បោកក្បាលនៅថ្នល់ហូរឈាមសន្លប់តែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ