ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប​ញ្ចូ​នក្រុម​អ្នក​ញៀន​ល្បែង​៧​នាក់​ ទៅ​​ស្នងការដ្ឋាន​នគរបាល​​ខេត្ត

10 ឆ្នាំ មុន

​​ខេត្ត​កំពង់ធំ​ ៖ ​ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​​របស់​​ក្រសួងមហាផ្ទៃ ​​កាល​ពី​​រសៀល​​​ថ្ងៃ​ទី២៩​ កញ្ញា​ ​២០១៥ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ​បាន​បញ្ចា​ឲ្យ​លោក ដួង សា​រ៉ា​ន ព្រះរាជអាជ្ញា​រង​ ដឹកនាំ​​កម្លាំង​​នគរបាល​​ខេត្ត​ ​សហការ​ជា​​នគរបាល​ប៉ុស្ដិ៍​ស្រុក​បារាយ​ណ៏ ​ចុះបង្ក្រាប​ ​ល្បែងស៊ីសង​​​​មួយ​កន្លែង​នៅ​ផ្ទះ​​​ឈ្មោះ សេង ភា​រឿ​ន ភេទ​ប្រុស អាយុ៥៥​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ ហុ​ក សុខ​នី ស្ថិត​នៅ​​​ភូមិ​ដូង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ​ដោយ​ឃាត់ខ្លួន​​​​មនុស្ស​​ប្រុស​ស្រី​ចំនួន​៧​នាក់ រួច​ប​ញ្ចូ​ន​មក​ស្នងការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​កញ្ញា ២០១៥ ទើប​ធ្វើការ​សាកសួរ​អ្នក​ទាំង​៧នាក់​​ខាង​លើ​នេះ ដែល​មាន​​ ១.ឈ្មោះ ហ៊ុន ភាព ២.​ឈ្មោះ ​ម៉ែ​ន ធូ ​៣.​ឈ្មោះ កេ​ត ចាន់​ថន ​​៤.​ឈ្មោះ គន្ធា ​​៥.​ឈ្មោះ ​ហោ វ៉ុ​ន ​​៦.​ឈ្មោះ ហុ​ក មុន្នី  ​និង​៧.​ឈ្មោះ ហៅ​ថា ​សុខា និង​បាន​រត់​រួច​ម្នាក់ ​ឈ្មោះ សុខ ឡេ​ង ​ដោយ​ប្រមូល​បាន​វត្ថុ​តាង រួមមាន ​កាបូបដៃ​​៤ បៀ៧​ហ៊ូ ម៉ូតូ​៤​គ្រឿង​ និង​​ប្រាក់​មួយ​ចំនួន​ ​ហើយ​​បាន​​កសាង​សំណុំ​រឿង​​បញ្ចូល​ទៅ​សាលាដំបូង​ខេត្ត ​នៅ​រសៀល​ថ្ងៃ​ដដែល​ដើម្បី​ចាត់ការ​ទៅ​តាម​នី​តិ​វិធី​ ៕